សុខភាព និង ផ្លូវភេទ

ពិសារបន្លែផ្លែឈើ ចម្រុះពណ៌ ដើម្បីអោយសុខភាពល្អ

AFP

ពណ៌នីមួយៗមានរយៈរលក និងហ្វ្រេកង់នៃរលកពន្លឺពណ៌ ផ្ទាល់ខ្លួនរបស់វា ដែលពុំមែនមានឥទិ្ធពលចំពោះការ មើលឃើញនៃក្រសែភ្នែករបស់យើងប៉ុណ្ណោះទេ តែក៏មានឥទ្ធិពល ចំពោះរាង កាយយើងផងដែរ ព្រោះពណ៌ទាំងនេះបង្ហាញ ប្រាប់ពីគុណប្រយោជន៍ភោជនីយហារ ដូចជាពណ៌ទឹកក្រូច នៃផ្លែក្រូច ជួយកំចាត់ជាតិពុល ពណ៌ក្រហមនៃប៉េងបោះ ជួយបង្កើនថាមពល ចំណែកពណ៌ខៀវ របស់លោកអ្នកជួយធ្វើឲ្យអារម្មណ៍ល្អ។

ពណ៌ក្រហមរោលរាលជួយ បង្កើនថាមពលជីវិត
អ្នកចាញ់អាកាសធាតុត្រជាក់ អាចផ្តល់កំដៅដល់រាងកាយបាន ដោយការទទួលទានបន្លែ ផ្លែឈើក្រហមដូចជា ប៉េងបោះ ស្ពៃក្តោបក្រហមស្ទើរស្វាយ ស្រ្តបើរី ឬផ្លែឈើរី ជាដើម ព្រោះពណ៌ក្រហមនៃបន្លែផ្លែឈើ ដូចដែលបានរៀបរាប់នេះ មានរយៈប្រវែងរលកវែង តែមានរលកហ្វ្រកង់ខ្លី ។ ដោយហេតុនេះ ទើបធ្វើឲ្យវាមាន គុណសម្បតិ្ត ជួយផ្តល់កម្តៅដល់រាងកាយ ។ ក្រៅពីនេះមានគុណ សម្បត្តិជួយផ្តល់កម្តៅ ដល់រាងកាយ។ ក្រៅពីនេះ សារធាតុពណ៌ក្រហមនេះ ថែមទាំងជួយរំញោចប្រព័ន្ធរំលាយអាហារ និងបឺតស្រូបអាហារ ឲ្យធ្វើការ ប្រកបដោយប្រសិទ្ធភាព ទៀតផង។

ពណ៌ទឹកក្រូចជួយកម្ចាត់ រ៉ាឌីកាល់សេរី និងសារធាតុពិសពុស

បន្លែផ្លែឈើពណ៌ទឹកក្រូចដូចជាក្រូច ល្ពៅ ការ៉ុត និងល្ហុង គឺជាបន្លែផ្លែឈើមួយប្រភេទទៀតដែរ ជួយផ្តល់នូវអារម្មណ៍កក់ក្តៅ និងជួយដាស់ភ្ញោចការកំចាត់ចោលកាកសំណល់ និងសារធាតុពិសពុលចេញពីរាងកាយ។ សំខាន់ជាងនេះ គឺបន្លែផ្លែឈើទាំងអស់នេះសំបូរទៅដោយបេតាខេរ៉ូទីន ដែលអាចប្រឆាំងរ៉ាឌីកាល់សេរី ដែលសត្រូវរបស់ស្បែកបានយ៉ាងល្អ ហើយក៏ជួយទប់ស្កាត់ការលូតលាស់ នៃកោសិកាមហារីកផងដែរ។

បន្លែផ្លែឈើពណ៌លឿង ជួយឲ្យអារម្មណ៍ស្រស់ស្រាយ

ពណ៌លឿងគឺតំណាងឲ្យភាព ស្រស់ថ្លារីករាយនៃពេលថ្ងៃ។ សម្រាប់បន្លែផ្លែឈើពណ៌លឿងស្រស់ ដែលមានរសជាតិឆ្ងាញ់គួរឲ្យទទួលទានដូចជាពោត ចេក ស្វាយទុំ ម្នាស់ ត្រសក់ស្រូវជាដើម។

អាហារទាំងអស់នេះបើយើងបានបរិភោគពេលណា និងធ្វើឲ្យមានអារម្មណ៍ភ្លឺថ្លា រស់រវើកមួយរំពេច។ សម្រាប់អ្នកធ្វើការងារតានតឹងខ្លាំង ឬមានអារម្មណ៍ រន្ធត់សោកសៅចំពោះជីវិតអាប់អួរ ចូរសាកល្បងទទួលទានបន្លែផ្លែ ឈើពណ៌ទឹក្រូច ព្រោះវាមានសារធាតុដែល ជួយធ្វើឲ្យធ្វើឲ្យធូរស្រាល ដល់ប្រព័ន្ធសរសៃប្រសាទ និងជួយបង្កើនភាពរឹងបឹងដល់ប្រព័ន្ធការពាររាងកាយ។

បន្លែនិងផ្លែឈើបៃតងជួយ ពង្រឹងប្រព័ន្ធការពាររោគ

បន្លែផ្លែឈើពណ៌បៃតង គឺជាប្រភពប្រមូលផ្តុំវីតាមីន និងធាតុខនិជដែលមានប្រយោជន៍ល្អ ចំពោះរាងកាយមិនដូចពណ៌ដទៃទៀតឡើយ ។ បន្លែផ្លែឈើពណ៌បៃតងមានដូចជា ទំពាំងបាយជូរ អាវ៉ូខាដូ និងផ្លែគីវីជាដើម ។ ចំណែកក្រូចឆ្មារដែលស្ថិតក្នុងប្រភេទផ្លែឈើពណ៌បៃតងដែរនោះ វាមិនត្រឹមតែមានគុណសម្បត្តិ ជួយពង្រឹងប្រព័ន្ធការពាររោគប៉ុណ្ណោះទេ តែវាថែមទាំងជួយសម្អាតបំពង់ខ្យល់ និងជម្រះមេរោគបាន យ៉ាងល្អទៀតផថ។

ម្យ៉ាងវិញទៀត បន្លែបៃតង អាចធ្វើឲ្យរាងកាយរឹងមាំ ស្រស់ថ្លា កាត់បន្ថយការរលាកឆ្លងរោគ និងជួយកម្ចាត់មេរោគ ដែលជាសត្រូវរបស់សុខភាព។

ដូច្នេះប្រសិនបើអ្នកមិនចង់ផ្តាសាយ ទល់លាមក ឬឡើងមុនពេញមុខ អ្នកគួរតែឧស្សាហ៍ទទួលទានបន្លែផ្លែឈើ ដែលមានពណ៌ចម្រុះដូចបានរៀបរាប់ខាងលើ ប្រចាំផង ដើម្បីឲ្យរាងកាយបានទទួលវីតាមីន និងធាតុខនិជផ្សេងៗ យ៉ាងណាពេញលេញដើម្បីសុខភាពល្អ និងសម្ផស្សផូផង់ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top