កីឡា

លោកស្រី គឹម សេដ្ឋានី​ ដឹកនាំកិច្ចប្រជុំ ត្រៀមពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើទី៤ និងកីឡាំជាតិ ជនពិការលើទី២ ឆ្នាំ២០២៤

ភ្នំពេញ ៖ នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំ ត្រៀមពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើទី៤ និងកីឡាំជាតិជនពិការលើទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឱកាសកិច្ចប្រជុំមានការ អញ្ជើញចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកព្រឹត្តិការណ៍ និងស្ថិតិ ក្រសួងការពារ ក្រសួងមហាផ្ទៃ ព្រមទំាងអ្នកតំណាងចូលរួមពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើទី៤ និងកីឡាំជាតិជនពិការលើទី២ ទៀតផង ។

លោកស្រី គឹម សេដ្ឋានី បានមានប្រសាសន៍ថា ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ អ្នកចូលរួមទាំងអស់ គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ ក្នុងពិធីបានល្អប្រសើរ ។- អ្នកដឹកនាំក្រុមមកចូលរួមពិធី ត្រូវស្វែងរកព័ត៌មានជាមុន អំពីពេលវេលា ចំណតរថយន្ត កន្លែងអង្គុយ ច្រកចេញ/ចូល បន្ទប់ទឹក កន្លែងផ្តល់ទឹកពិសារ និងកញ្ជរទីតាំងសង្គ្រោះបឋម ហើយអ្នកដឹកនាំក្រុមត្រូវផ្សព្វផ្សាយព័ត៌មាននេះ ទៅកាន់សមាជិករបស់ខ្លួន ជ្រាបមុនចូលរួមពិធី ។

លោកស្រីបានបញ្ជាក់ថា មន្ត្រីរាជការ និងមហាជន នៅតាមស្ថាប័ននានា ដែលត្រូវបានអញ្ជើញ ចូលរួមក្នុងពិធីបើកប្រើប្រាស់រថយន្តរួម និងចូលចតរថយន្ត តាមការរៀបចំរបស់គណៈកម្មការ អ្នកដឹកនាំក្រុមត្រូវអប់រំ ណែនាំទៅកាន់សមាជិក របស់ខ្លួនអំពីការទុកដាក់ សំរាមឲ្យបានត្រឹមត្រូវ ។ ចំណែកអ្នកចូលរួម មិនត្រូវអនុវត្តដូចជា ហាមយកសាក់កាដូ និងកាបូបស្ពាយធំៗ ហាមយកវត្ថុមុតស្រួច និងអាវុធជាតិផ្ទុះ ដែលអាចបង្កហានិភ័យក្នុងពិធី ហាមបង្កសំឡេងរំខាន ក្នុងអំឡុងពេលថ្នាក់ដឹកនាំថ្លែងសុន្ទរកថា ៕

Most Popular

To Top