កីឡា

ក្រុមកីឡាករ-កីឡាការិនី មកពី ៩ ខេត្តរាជធានី និងក្រសួង ចូលរួមការប្រកួត កីឡាអុកចត្រង្គ ក្នុងកីឡាជាតិលើកទី៤ ឆ្នាំនេះ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើទី៤ និងកីឡាំជាតិជនពិការលើទី២ ឆ្នាំ២០២៤ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់ប្រភេទកីឡាអុកចត្រង្គ នឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សម្រាប់ប្រភេទកីឡាអុកចត្រង្គដោយមានការចូលរួមខេត្តរាជធានី និងក្រសួង ២ សរុប ៩ មានកីឡាករ-កីឡាការិនីចូលរួមសរុប ៦៣ រូប រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តកំពត ខេត្តកំពង់សោម ខេត្តប៉ៃលិន និងរាជធានីភ្នំពេញ ។

ការប្រកួតមាន ៤ វិញ្ញាសាក្នុងនោះមានវិញ្ញាសាបុរស ១ ទល់ ១ រយៈពេល ៥នាទី វិញ្ញាសាបុរស ១ ទល់ ១ រយៈពេល ៦០នាទី វិញ្ញាសាបុរស ២ ទល់ ២ រយៈពេល ៦០នាទី និងវិញ្ញាសាបុរស ៣ ទល់ ៣ រយៈពេល ៦០នាទី ៕
ដោយ៖លី ភីលីព

Most Popular

To Top