១- អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ឲ្យបាន២លីត្រឡើងទៅក្នុងមួយថ្ងៃ។
២- អ្នកគួរទទួល ទានរបស់អាហារ ណាដែរមានផ្ទុក ទៅដោយបន្លែឲ្យបានច្រើន និងសំបូរ ទៅដោយជាតិវីតាមីន និង សារធាតុខនិជ ។ អាហារប្រភេទនេះ ជាអាហារ ដែលអាចផ្តល់ថាមពលដល់រាងកាយ ហើយនឹងមិនធ្វើឲ្យរាង កាយមានផ្ទុកជាតិខ្លាញ់ច្រើននោះទេ ។ វីតាមីន និងសារធាតុខនិជ ជាសារធាតុជួយឲ្យរាងកាយ ដុតបំផ្លាញសារធាតុខ្លាញ់ ដើម្បីកុំឲ្យដុះក្បាលពោះថែមទៀតផង ។ មួយវិញទៀត សារធាតុសសៃនៅក្នុងបន្លែ អាចជួយឲ្យអ្នកមានអារម្មណ៏ឆាប់ឆ្អែត និងអាចប៊ឹតស្រូបយកជាតិខ្លាញ់បានច្រើន ដោយធ្វើការបញ្ចេញចោល ទៅជាមូយនឹងកាកសំណល់។
៣- អ្នកគួរទទួលទានគ្រាប់ ធុញ្ញជាតិឲ្យបានច្រើន ។ អង្ករសំរូប ពោត សណ្តែក ល្ង មើមត្រាវ មើមដំឡូង គឹស្ថិតនៅក្នុងក្រុម កាបូហៃដ្រេត ដែលអាចធ្វើឲ្យរាងកាយងាយស្រូលក្នុងការស្រូបយក និងបង្កើនថាមពល ។ ដូច្នេះហើយទើបពួកវា អាចធ្វើឲ្យអ្នកមាន អារម្មណ៏ ឆ្អែតបានយូរ ហើយផ្តល់ ថាមពលយូរ ជាងការទទួលទានអង្ករ ឬម្សៅដែល ត្រូវបានគេកិន សស្អាត។ មួយវិញទៀត គ្រាប់ធុញ្ញជាតិភាគច្រើន មានជាតិប្រូតេអ៊ីន វីតាមីន សារធាតុខនិជ និងជាតិកាកសសៃអាហារ ដែលចាំបាច់ចំពោះរាងកាយ ។
៤- អ្នកគួរទទួលទានផ្លែ ឈើស្រស់ឲ្យបានច្រើនជាប្រចាំ។ ក៏ប៉ុន្តែអ្នកមិន គួរទទួលធុរេន នៅក្នុងបរិមាណច្រើននោះទេ។ ប្រសិនបើអ្នកអនុវត្តន៏បាន តាមវិធីខាងលើនេះ នោះរាងកាយរបស់អ្នក នឹងមានភាពស្រស់ស្អាត សមសួមដូចសេចក្តីប្រាថ្នា ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ សំរកទំងន់នោះឡើយ ។
ដោយ៖ ហង្ស សុបញ្ញា
អាហារអ្វីខ្លះ ដែលអាចជួយ ឲ្យអ្នកមានរាងស្អាត
By
Posted on