អាមេរិក៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Jensen Huang ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានវ៉ាដាច់មហាសេដ្ឋីលោក Mark Zuckerberg ដោយបានកើនឡើងទ្រព្យសម្បត្តិ ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងទឹកប្រាក់ចំនួន ៨១.៣ ពាន់លានដុល្លារដែលត្រូវ បានបន្ថែម ចាប់តាំងពីខែមករា។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Huang បានកើនឡើងច្រើនជាងគេក្នុងឆ្នាំនេះ ក្នុងចំណោមមហាសេដ្ឋីទាំង ៥០០ នាក់បានចុះបញ្ជីនៅលើសន្ទស្សន៍មហា សេដ្ឋីរបស់ Bloomberg ។ លោក Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Meta Platforms បានកើនឡើងចំនួន ៧៧.៩ ពាន់លានដុល្លារ។
ប៉ុន្តែបើនិយាយពីទ្រព្យសម្បត្តិវិញ លោក Zuckerberg ជាប់ចំណាត់ថ្នាក់លេខ ៣ នៅទូទាំងពិភពលោកមានតម្លៃ ២០៦ ពាន់លានដុល្លារ ខណៈលោក Huang ជាប់លេខ ១១ មានតម្លៃ ១២៥ ពាន់លានដុល្លារ។ ភាគហ៊ុនរបស់ Nvidia បានកើនឡើងម្តងហើយម្តងទៀតដល់កំពូលថ្មីនៅឆ្នាំនេះ ដោយបាន លោតឡើង ១៩៨ភាគរយ ចំពេលមានការកើនឡើង នៃតម្រូវការសម្រាប់បន្ទះឈីបដែលគាំទ្រដល់បញ្ញាសិប្បនិម្មិត។
អ្នកវិភាគភាគច្រើនជឿថា ភាគហ៊ុននៅតែមាន ការកើនឡើងបន្ថែមទៀត ខណៈលោក Huang ថ្មីៗនេះបាននិយាយថា នៅតែមានតម្រូវ ការសម្រាប់បន្ទះឈីប Blackwell AI របស់ក្រុមហ៊ុន ។ អ្នកវិភាគ របស់ធនាគារកណ្តាល អាមេរិកកាលពី សប្តាហ៍ មុនបានបង្កើនគោលដៅ តម្លៃរបស់ពួកគេសម្រាប់ Nvidia ពី១៦៥ ទៅ ១៩០ដុល្លារ ដោយហៅវាថា ជា “ការជ្រើសរើសកំពូល AI” ៕