ព័ត៌មានអន្តរជាតិ

ចូលដល់វ័យ ពាក់កណ្តាល ៥០ ហើយ គួរថែស្បែកយ៉ាងណាឲ្យនៅតែក្មេង?

vibrantskinbar

នៅពេលឈានជើង ចូលសល់វ័យ ២៥ ឆ្នាំ អ្វីៗក៏បានប្រែប្រួល មិនថាការងារ និងរូបរាងកាយរបស់យើង ។ ជាមួយគ្នានេះដែរ មកដល់វ័យ ២៥ឆ្នាំនេះ ស្បែកក៏ចាប់ផ្តើមបង្ហាញស្នាមជ្រីវជ្រួញ មានចេញអាចម៍រុញ ស្បែកស្ងួត រង្វង់ភ្នែកខ្មៅ ជាដើម។ ដោយឡែក ការតុបតែងមុខ គ្រាន់តែជាវិធីដោះស្រាយបណ្តោះអាសន្នមួយប៉ុណ្ណោះ សម្រាប់បញ្ហាជា អចិន្រ្តៃបែបនេះ ព្រោះថា បញ្ហាទាំងនេះនៅតែបន្តកើតមាន បន្ទាប់ពីយលាងលាង សម្អាតគ្រឿង សំអាងចេញ ។

ជាក់ស្តែង អ្វីដែលស្បែករបស់អ្នកត្រូវ ការចាំបាច់បំផុតនៅក្នុងវ័យ២៥ នេះគឺការថែរក្សា។ ខាងក្រោមនេះ គឺជាវីធីសាមញ្ញ៩យ៉ាង ដែលអាចជួយ ឲ្យអ្នកមានអាយុ២៥ឆ្នាំ មានស្បែកស្រស់ថ្លា និងនៅក្មេងដដែល។
១.លាងសម្អាតផ្ទៃមុខៈ
នេះគឺជាវិធីសំខាន់ ណាស់ សម្រាប់ថែក្សាស្បែកមុខ ។ អ្នកគួរជ្រើសរើសហ្វូមលាងមុខ ណាឲ្យត្រូវជាមួយនឹង ប្រភេទស្បែករបស់អ្នក ។ ជាក់ស្តែងការលុបលាងមុខដោយហ្វូម អាចជួយកម្ចាត់ជាតិខ្លាញ់នៅលើផ្ទៃមុខ ដែលអាចជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងទន់រលោង។ អ្នកគួរលុបលាងមុខ ឲ្យបាន២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងមុនពេលចូលគេង។
២.ប្រើប្រាស់ផលិតផលបន្តឹងស្បែកមុខៈ
ការបន្តឹងស្បែកមុខ ក៏ជាផ្នែកមួយសំខាន់ផងដែរ ក្នុងការថែរក្សាស្បែក នៅក្នុងវ័យ២៥ឆ្នាំនេះ ។ បន្ទាប់ពីអ្នកបានសម្អាតមុខរួចរាល់ហើយ អ្នកគួរប្រើប្រាស់ផលិតផលផ្តល់សំណើម និងជួយបន្តឹងស្បែកមុខផងដែរ ជៀសវាងស្នាមជ្រីវជ្រួញ មានការកើតឡើង កាន់តែច្រើនឡើងៗ។
៣.ផ្តល់សំណើមដល់ស្បែកៈ
ស្បែកត្រូវការសំណើម ខ្លាំងនៅក្នុងវ័យនេះ ។ នៅពេលអ្នកមានអារម្មណ៍ថា ស្បែកស្ងួត អ្នកគួរផ្តល់សំណើមដល់ស្បែក ដោយជ្រើសរើស យកក្រែមលាប ស្បែកណាដែលអាចផ្តល់សំណើមដល់ស្បែកបានល្អ និង ត្រូវជាមួយនឹងប្រភេទ ស្បែករបស់អ្នក ។
៤.ខាត់ស្បែកៈ
ស្បែកស្ងួត និង ឆាប់ចាស់ ត្រូវបានកើតឡើងដោយការមិនជំរុះកោសិកាចាស់ៗចោល ។ ហេតុដូច្នេះហើយ អ្នកគួរព្យាយាម ថែរក្សាស្បែក របស់អ្នកដោយការខាត់ស្បែក ជាមួយនឹងស្រូវសាលី ឬក្រូច ដើម្បីធ្វើការជំរុះ កោសិកាស្បែកចាស់ចោល និងបណ្តុះ កោសិកាថ្មីមកវិញ ដោយអាចជួយឲ្យស្បែកភ្លឺ ស្រស់ថ្លា និងបំបាត់ភាពជ្រីវ ជ្រួញផងដែរ។ ជាក់ស្តែង អ្នកគួរធ្វើការខាត់ស្បែកយ៉ាងហោចណាស់ ឲ្យបានម្តងក្នុងមួយសប្តាហ៍នោះជាការប្រសើរ។
៥.ការការពារស្បែកៈ
ចូរចងចាំថា ការពារប្រសើរជាងព្យាបាល ។ កម្តៅព្រះអាទិត្យអាចធ្វើឲ្យស្បែក ឆាប់ជ្រីវជ្រួញទាំងមិនដឹងខ្លួន។ ហេតុដូច្នេះហើយអ្នកគួរប្រើប្រាស់ ក្រែមការពារកម្តៅថ្ងៃជាប្រចាំ ខណៈពេលដែលត្រូវចេញទៅខាងក្រៅផ្ទះ។
៦. ការម៉ាស្សាមុខៈ
ការម៉ាស្សាមុខពិត ជាសំខាន់ណាស់ សម្រាប់ស្ត្រីដែលមានអាយុ ២៥ឆ្នាំ ឬ ២៥ឆ្នាំឡើងទៅ ដោយវាអាចជួយឲ្យ ស្បែកមានសភាពតឹង ស្រស់ថ្លា និងការពារការកកើត នៃស្នាមជ្រីវជ្រួញផងដែរ។
៧.បិទម៉ាសមុខៈ

ប្រសិនបើអ្នកមិនចេះ ម៉ាស្សាមុខ ឬ គ្មានពេលទៅម៉ាស្សា នៅខាងក្រៅនោះទេ អ្នកក៏អាចថែរក្សាផ្ទៃមុខ ដោយការបិទម៉ាសមុខ បានដែរ ដោយវាអាចជួយឲ្យស្បែក មានសភាពតឹង ស្រស់ថ្លា និងការពារការកកើតនៃស្នាមជ្រីវជ្រួញ និងមើលទៅក្មេងជាងវ័យ ។
៨.ប្រើប្រាស់ផលិតផលការពារ ស្នាមជ្រីវជ្រួញ
មកដល់អាយុនេះហើយ អ្នកគួរជ្រើសរើសផលិតផលណា ដែលត្រូវនឹងស្បែកមុខរបស់អ្នក ដើម្បីបំបាត់ និងការពារស្នាមជ្រីវជ្រួញ នៅលើផ្ទៃមុខ ។ នៅក្នុងនោះអ្នកក៏អាចជ្រើស រើសប្រភេទ ផលិតផលណាដែល មានសារជាតិខូឡាចេន វីតាមីន A និង វីតាមីន E ព្រមទាំងសារធាតុធម្មជាតិដទៃទៀត ។
៩.របបអាហារៈ
អ្នកគួរបង្កើនការ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរទទួលទានទឹកយ៉ាង ហោចណាស់ឲ្យបាន ៦ ទៅ ៨ កែវ ក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអាការៈស្បែកស្ងួត។

Most Popular

To Top