ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនចិន ប្រកាសលក់សំបុត្រតម្លៃ ២១០,០០០ ដុល្លារ សម្រាប់ជើងហោះហើរ ទេសចរណ៍អវកាសឆ្នាំ ២០២៧

VN Express

ចិន ៖ ក្រុមហ៊ុន Deep Blue Aerospace របស់ចិនបាននិយាយ កាលពីថ្ងៃពុធថា ខ្លួននឹងលក់សំបុត្រចំនួន ២ ដំបូងរបស់ខ្លួន សម្រាប់កៅអី នៅលើគ្រាប់រ៉ុក្កែត ដែលនឹងនាំអ្នកដំណើរ ទៅកាន់ទីអវកាសនៅឆ្នាំ ២០២៧ ដោយគិតលុយចិនមានចំនួន ១.៥ លានយ័ន ស្មើនឹង ២១០,០០០ដុល្លារអាមេរិក សម្រាប់បទពិសោធន៍ធ្វើដំណើរនាពេលខាងមុខនេះ។

ក្រុមហ៊ុន Deep Blue Aerospace នឹងដាក់លក់សំបុត្រនៅម៉ោង ៧ ល្ងាចនៅថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងដាក់លក់បន្ថែមទៀតនៅខែក្រោយ។ អ្នកដំណើរនឹងត្រូវជិះ លើជើងហោះហើរ Suborbital មានន័យថា រ៉ុក្កែតនឹងទៅដល់ទីអវកាស ប៉ុន្តែមិនចូលទៅក្នុងគន្លងទេ។ ឧស្សាហកម្មហោះហើរ អ្នកដំណើរពាណិជ្ជកម្មកំពុងស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួន ដោយក្រុមហ៊ុនអាមេរិកដូចជា Blue Origin និង SpaceX នាំមុខមុន។

Deep Blue Aerospace បានបន្ថែមថា គ្រាប់រ៉ុក្កែតអាចប្រើឡើងវិញបានមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយថ្លៃដើមខ្ពស់នៃការបាញ់បង្ហោះ ដែលហាមឃាត់ការធ្វើ ពាណិជ្ជកម្មទ្រង់ទ្រាយធំនៃទេសចរណ៍អវកាស។ ខ្លួនគ្រោងនឹងទាញយករ៉ុក្កែតដឹកជញ្ជូនចេញពីគន្លងគោចរនៅត្រីមាសទីមួយនៃឆ្នាំ ២០២៥។

ក្រុមហ៊ុនចិនផ្សេងទៀត បានប្រកាសពីគម្រោង ចូលក្នុងវិស័យទេសចរណ៍អវកាស។ កាលពីខែឧសភា CAS Space ដែលគាំទ្រដោយរដ្ឋបាននិយាយថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរទេសចរណ៍អវកាសនៅឆ្នាំ ២០២៨ ៕

Most Popular

To Top