ព្រឹត្តិការណ៍

កាសែត​ប្រចាំ​ថ្ងៃ​​ ចំណាស់​ជាង​គេ ​ក្នុង​ពិភពលោក ដែល​នៅ​តែ​ បោះពុម្ព​ដល់​សព្វថ្ងៃ

បើ​តាម​កំណត់ត្រា​ពិភពលោក Guinness កាសែត Wiener Zeitung ជា​កាសែត​មាន​ អាយុ​ចំណាស់​ជាង​គេ ហើយ​នៅ​តែ​ប្រកប​អាជីវកម្ម​ដល់​បច្ចុប្បន្ន​។ កាសែត​នេះ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ្យែន ប្រទេស​អូទ្រីស ហើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៧០៣។

កាសែត​នេះ​បាន​ក្លាយ​ជា​ កាសែត​ផ្លូវការ​ របស់​រដ្ឋាភិបាល​អូទ្រីស តាំង​ពី​ឆ្នាំ​១៨១០ រហូត​ដល់​សម័យ​សាធារណរដ្ឋ​អូទ្រីស​ក្នុង​ពេល​បច្ចុប្បន្ន។

កាសែត​ Wiener Zeitung ឆ្នាំ១៩៤៥
កាល​ពី​ដើម​ឡើយ Wiener Zeitung រាយការណ៍​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​អន្តរជាតិ និង​តំបន់ ព្រមទាំង​ផ្សព្វផ្សាយ​ពី​អាពាហ៍ពិពាហ៍ និង​ការ​ប្រសូត​បុត្រ​ របស់​ខ្សែ​រាជវង្ស និង​ពួក​ឥស្សរជន​ជាដើម។ ក្រោយ​មក​​កាសែត​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពី​ប្រកាស​ ឬ សេចក្ដីថ្លែងការណ៍​នានា​របស់​រដ្ឋាភិបាល។

តាម​ពិត​ទៅ​ កាសែត​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ គ្រាន់​តែ​ខ្លះ​មិន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ហើយ​ខ្លះ​ទៀត​មិន​ចំ​ជា​ទម្រង់​សារព័ត៌មាន​៕

Most Popular

To Top