ព័ត៌មានអន្តរជាតិ

ឃាត់ខ្លួន អ្នកដំណើរជនជាតិចិន ពីបទលួចលុយ ៥៦០ដុល្លារ តាមជើងហោះហើរ ពីម៉ាឡេស៊ីទៅហុងកុង

VN Express

ហុងកុង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសអាយុ ៤៩ ឆ្នាំ ម្នាក់មកពីប្រទេសចិន ដីគោកត្រូវបានចាប់ខ្លួនពីបទ លួចលុយជាង ៤,៣០០ ដុល្លារហុងកុងស្មើនឹង៥៦០ ដុល្លារអាមរិកពីអ្នកដំណើរ ២ នាក់ក្នុងអំឡុងពេលហោះហើរ ពីម៉ាឡេស៊ីទៅហុងកុង ចំពេលមានការកើនឡើង នៃការលួចហោះហើរក្នុងទីក្រុងមួយនេះ។

យោងតាម SCMP បានឲ្យដឹងថា ប៉ូលីសហុងកុងបានទទួលរបាយការណ៍មួយកាលពីថ្ងៃទី ២៤ ខែតុលា ទាក់ទងនឹងការលួចលុយ៤,៣០០ ដុល្លារហុងកុង ស្មើនឹង ៤៥០ ដុល្លារអាមេរិក និង១៥០ដុល្លារសិង្ហបុរី ស្មើនឹង ១១០ ដុល្លារអាមេរិកពីវ៉ាលីរបស់អ្នកដំណើរ ២ នាក់។

ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យដែលកាន់លិខិតឆ្លងដែនដីគោក។ បុរសនេះកំពុងស្ថិតនៅក្នុងការឃុំឃាំង ហើយប៉ុស្តិ៍ប៉ូលិស អាកាសយានដ្ឋាន កំពុងចាត់ចែងករណីនេះ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៥ ខែតុលា ថា ប៉ូលីសបានសង្កត់ធ្ងន់ លើកិច្ចសហការ របស់ពួកគេជា មួយអាជ្ញាធរអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីប្រយុទ្ធប្រឆាំង នឹងការលួចនៅលើជើងហោះហើរ។

ប៉ូលីសបាននិយាយថា ប៉ូលីសជំរុញអ្នកដំណើរឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងកាប៊ីន ចាក់សោរ និងរក្សាវ៉ាលីសដាក់តាមខ្លួនឲ្យបានត្រឹមត្រូវ ហើយត្រូវប្រុងប្រយ័ត្នជាពិសេសនៅពេលចាកចេញពីកន្លែងអង្គុយ។ ពួកគេត្រូវយកលុយ និងវត្ថុមានតម្លៃទៅជាមួយ ឬទុកវាជាមួយសាច់ញាតិ និងមិត្តភក្តិដែលធ្វើដំណើរជាមួយពួកគេដើម្បីរក្សាសុវត្ថិភាព។

ទីក្រុងហុងកុងបានរាយការណ៍ថា មានចោរកម្មចំនួន ១៣២ នៅលើជើងហោះហើរក្នុងស្រុករយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៦៤ ភគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧប្បត្តិហេតុដ៏គួរឲ្យចាប់អារម្មណ៍បំផុត បានកើតឡើងក្នុងខែសីហា នៅពេលអ្នកទេសចរជនជាតិស្វីសម្នាក់ រាយការណ៍ថា នាឡិកាមានតម្លៃ ៤.១៦ លានដុល្លារហុងកុងត្រូវបានលួច នៅលើជើងហោះហើរទៅកាន់ទីក្រុង ៕

Most Popular

To Top