បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនការស្នើសុំឲ្យមានចំណងមិត្តភាព កាន់តែល្អប្រសើរឡើង ជាមួយប្រទេសកូរ៉េខាងត្បូង ស្របពេលដែលប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នា ក្រោយមានភាពតានតឹងខ្លាំងក្នុងឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក អាបេ ដែលបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីឆ្ពោះទៅរកដំណោះស្រាយ ចំពោះជម្លោះនយោបាយជាច្រើននោះ បាននិយាយថា ការផ្លាស់ប្តូរមតិគ្នាទៅវិញទៅមក របស់រដ្ឋសភាជប៉ុន គួរតែត្រូវបានគាំទ្រយ៉ាងពេញទំហឹង។
គួរបញ្ជាក់ថា ភ្ញៀវទេសចរកូរ៉េខាងត្បូងទៅកាន់ប្រទេសជប៉ុន បានធ្លាក់ចុះជាខ្លាំង ចាប់តាំងពីឆ្នាំ២០១៩មក ស្របពេលដែលកូរ៉េខាងត្បូងអំពាវនាវឲ្យធ្វើពហិការចំពោះទំនិញនិងសេវាកម្មជប៉ុន គឺភ្ញៀវទេសចរកូរ៉េខាងត្បូង ដែលធ្វើដំណើរកំសាន្តនៅជប៉ុន បានធ្លាក់ចុះជាង២៥ភាគរយ ចាប់តាំងពីខែកក្កដាមក៕
ប្រែសម្រួល៖ប៉ាង កុង