ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្ស ទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើន ទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ ។
ប្រទេសទាំងនោះមានដូចជា៖
១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើនក្នុង ការនាំមនុស្សទៅកាន់ឋានព្រះចន្ទ កំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្ម ដែលជោគជ័យដំបូងគេគឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ ។ បន្ទាប់មកបេសកកម្មទាំងនោះ ត្រូវបានរំសាយ រហូតដល់ឆ្នាំ២០១៣ ទើបមានការបាញ់បង្ហោះយានអវកាសទៅ ឋានព្រះចន្ទម្ដងទៀត។
២. សហភាពសូវៀត៖ តាមពិតទៅ សូវៀតមិនត្រឹមជាអ្នកបាញ់បង្ហោះយានអវកាសទៅក្នុងលំហដំបូងគេទេ ហើយថែមទាំងមានយានអវកាសចុះចតលើភពរណបមួយមុនគេបង្អស់ផងដែរ។ បេសកកម្មទាំងនោះ ធ្វើឡើងកំឡុងពេលឆ្នាំ ១៩៥៨ និងឆ្នាំ១៩៧៦។
៣. ជប៉ុន៖ ក្រោយងើបពីសង្គ្រាមលោកលើកទី២មក ជប៉ុនបានអភិវឌ្ឍផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង រហូតដល់អាចបង្ហោះផ្កាយរណបទៅឋានព្រះចន្ទចំនួន ២ដងគឺ ផ្កាយរណបThe Hiten នៅឆ្នាំ១៩៩០ និងSelene នៅឆ្នាំ២០០៧ តែត្រូវបានបុកទង្គិចនឹងផ្ទៃព្រះចន្ទទាំងពីរដង។
៤. ចិន៖ ប្រទេសមួយនេះបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អ រហូតដល់អាចបង្កើតនូវ ផ្កាយរណបរបស់ខ្លួនដើម្បីរុករកលំហ។ ចិនបានបង្ហោះផ្កាយរណបទៅព្រះចន្ទដំបូងគេនៅឆ្នាំ២០០៧ និងបន្តបេសកកម្មជា រហូតមកដល់ខែមករា ឆ្នាំ២០១៩ មិនក៏បានបង្ហោះផ្កាយរណបមួយទៅព្រះចន្ទដែរ។
៥. ឥណ្ឌា៖ ប្រទេសអាស៊ីខាងត្បូងមួយនេះ ក៏ធ្លាប់បានបង្ហោះផ្កាយរណបទៅឋានព្រះចន្ទម្ដងដែរ កាលពីឆ្នាំ២០០៨។
៦. អង្គភាពលំហអាកាសអឺរ៉ុប៖ ក៏បានបញ្ជូនផ្កាយរណបទៅឋានព្រះចន្ទ កាលពីឆ្នាំ២០០៤កន្លងទៅ។