ឥណ្ឌា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីឥណ្ឌាលោក Ratan Tata ដែលបានទទួលមរណភាព ក្នុងអាយុ ៨៦ ឆ្នាំបានបន្សល់ទុកអចលនទ្រព្យ ភាគច្រើន របស់លោកចំនួន ៩៧ លានផោន ស្មើនឹង១៨លានដុល្លារ អាមេរិក សម្រាប់ការថែទាំគ្មានដែន កំណត់សត្វឆ្កែអាល្លឺម៉ង់ របស់លោកឈ្មោះ Tito ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា អតីតប្រធាន ក្រុមហ៊ុន Tata Group មិនបានរៀបការ ឬមានកូន បានបែងចែកទ្រព្យសម្បត្តិ របស់លោកត្រឹមតែមួយផ្នែក តូចដល់បងប្អូនបង្កើតរបស់លោក ដោយផ្តល់អាទិភាពដល់សត្វចិញ្ចឹម ជាទីស្រលាញ់របស់លោក Tata នឹងរួមបញ្ចូលការផ្តល់ជូនច្បាស់លាស់ ដើម្បីធានាដល់សត្វឆ្កែ Tito សុខុមាលភាពពេញមួយជីវិត ។
មិត្តជិតស្និទ្ធ លោក Suhel Seth បានប្រាប់កាសែត The Times ថា លោក Tata ក៏បានទុកប្រាក់ដ៏សប្បុរសសម្រាប់ Butler និងជំនួយការ Konar Subbiah និងចុងភៅផ្ទាល់ខ្លួនរបស់លោក Rajan Shaw ឥឡូវនេះទទួលខុសត្រូវចំពោះការថែទាំរបស់សត្វ Tito ។ លោក Seth បានបន្តថា គាត់បានបង្កើតការផ្តល់ អំណោយច្រើនសម្រាប់ពួកគេ ។ ពួកគេនឹងមិនត្រូវធ្វើការទៀតទេ ហើយនឹងត្រូវបានមើលថែយ៉ាងល្អ ៕