វៀតណាម ៖ អាជ្ញាធរវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសនៅខេត្ត Kon Tum នៃ Central Highlands ប្រទេសវៀតណាម បានជួយសង្គ្រោះស្ត្រីអាយុ ៣១ ឆ្នាំម្នាក់ ដែលបានស៊ូទ្រាំនឹងការរំលោភផ្លូវភេទ និងការឃុំឃាំងរយៈពេល ១៣ ម៉ោងដោយប្តីរបស់អ្នកនាង។
អ្នកនាង Le Thi Thanh Thuy ត្រូវបានគេរាយការណ៍ថា ត្រូវវាយដុំដោយប្តីរបស់អ្នកនាង ជាបុរសអាយុ ៤០ ឆ្នាំឈ្មោះ Duc ដែលអ្នកនាងបានរស់ នៅជិតមួយទសវត្សរ៍មកហើយ ។ ប្តីប្រពន្ធនេះមានកូនអាយុ ៧ ឆ្នាំ។
បើតាមអ្នកនាង Thuy អំពើហិង្សាបានកើតឡើង បន្ទាប់ពីអ្នកនាងត្រឡប់មកផ្ទះវិញពីញ៉ាំអាហារជាមួយមិត្តរួមការងារ។ ដោយខឹងនឹងការប្រច័ណ្ឌ លោក Duc បានប្រើដៃ កាន់កាំបិត និងខ្សែក្រវ៉ាត់វាយអ្នកនាង។ លោកក៏បានរឹបអូសទូរស័ព្ទរបស់អ្នកនាង ហើយទុកអ្នកនាងនៅក្នុងផ្ទះរបស់ពួកគេ មិនអនុញ្ញាតឲ្យនាងញ៉ាំ ឬផឹកឡើយ ។
ទោះបីអ្នកនាងព្យាយាមស្រែកក៏ដោយ ក៏អ្នកជិតខាងមិនបានឮសម្រែករបស់នាងឡើយ។ អ្នកនាង Thuy បានប្រើទូរស័ព្ទបម្រុងទុកដោយមិនប្រុងប្រយ័ត្ន ដើម្បីផ្ញើសារទៅមិត្តភ័ក្ដិឲ្យប្រាប់ប៉ូលិស ក្រោយមកសមត្ថកិច្ចបានមកដល់ និងជួយសង្គ្រោះអ្នកនាង។
ទាំងអ្នកនាង Thuy និងលោក Duc ត្រូវបានកោះហៅទៅកាន់ប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរ។ ក្រោយមកអ្នកនាង Thuy ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Kon Tum General Hospital ជាកន្លែងដែលអ្នកនាងត្រូវបានគេព្យាបាលដោយមានរបួសច្រើនមុខ ជើង និងខ្នង។
ក្នុងការស៊ើបអង្កេតរបស់ប៉ូលិស លោក Duc បានអះអាងថា អ្នកនាង Thuy មិនស្មោះត្រង់នឹងលោក ប៉ុន្តែបដិសេធមិនទទួលស្គាល់ឡើយ។ លោកបាននិយាយថា ដោយកំហឹង ខ្ញុំបានទះកំផ្លៀងនាង២ឬ៣ ដៃ ។
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បាននិយាយក្នុងកិច្ចប្រជុំមួយកាលពីខែឧសភាថា គ្រួសារជាង ៣,១០០ នៅប្រទេសវៀតណាម បានជួបប្រទះអំពើហិង្សាក្នុងគ្រួសារដែលពាក់កណ្តាល នៃពួកគេ ឆ្នាំ ២០២៣។ លោក Dung បានបន្តថា ក្នុងចំណោម ជនរងគ្រោះចំនួន ៣.២០០នាក់ មាន ២៦០០នាក់ជាស្ត្រី និង ៥៦៥នាក់ជាបុរស ៕