ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីមិនចង់បានការ ប្រកួតប្រជែង សព្វាវុធសាជាថ្មីនោះទេ

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា សមយុទ្ធនុយក្លេអ៊ែរជុំចុងក្រោយរបស់រុស្ស៊ី គឺចាំបាច់ដើម្បីរក្សា សមភាពនុយក្លេអ៊ែរ និងតុល្យភាព នៃអំណាចនៅក្នុងពិភពលោក ប៉ុន្តែមិនមែនជាការបង្ហាញថា ទីក្រុងមUស្គូ ចង់បានការប្រណាំងប្រជែង អាវុធសាជាថ្មីនោះទេ ។

កាល​ពី​ថ្ងៃ​អង្គារ មេដឹកនាំ​រុស្ស៊ី ​បាន​ប្រកាស​ពី​សមយុទ្ធ​ទប់ស្កាត់ ​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​មីស៊ីល​ផ្លោង និង​នាវាចម្បាំងប្រឆាំងផងដែរ ។ លោក Putin បាននិយាយថា សមយុទ្ធនេះគឺចាំបាច់ ដើម្បីរក្សាកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនៅ កម្រិតគ្រប់គ្រាន់ចាំបាច់បំផុត ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ៖ យើងនឹងមិនចូលរួមក្នុងការ ប្រណាំងសព្វាវុធថ្មីទេ ហើយថាទីក្រុងមូស្គូនឹងនៅតែរក្សា គោលជំហរ របស់ខ្លួនដែលថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅតែជា មធ្យោបាយចុងក្រោយ សម្រាប់ធានាសន្តិសុខរបស់រុស្ស៊ី។

បន្ថែមពីនេះលោកបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏អស្ចារ្យបំផុត នៃអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ និងការលេចឡើងនៃការគំរាមកំហែង និង ហានិភ័យពីខាងក្រៅថ្មី។

គួរឲ្យដឹងដែរថាកន្លងមក ប្រធានាធិបតីរុស្ស៊ី ក៏បានស្នើឱ្យធ្វើការផ្លាស់ប្តូរគោលលទ្ធិ នុយក្លេអ៊ែររបស់ប្រទេសនេះ ដើម្បីអនុញ្ញាតឱ្យខ្លួន ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ប្រសិនបើទីក្រុងគៀវ ត្រូវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយប្រហារយ៉ាងជ្រៅ នៅក្នុងប្រទេសរុស្ស៊ីពិតមែននោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top