ផ្សេងៗ

មាន​ដឹង​ទេ​! គ្រាន់​តែ​កោះ​តូច ​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រជាជន​ច្រើន​ ជាង​ប្រទេស​រុស្ស៊ី​ទៀត​ផង​

គ្រាន់​តែ​កោះ​តូច​មួយ​នៅ​ តំបន់​អាស៊ីអាគ្នេយ៍​ មាន​ប្រជាជន​ច្រើន​ ជាង​ប្រទេស​រុស្ស៊ី​ទៀត​ផង​ ។ កោះ​នោះ​គឺ កោះ​ជ្វា (Java) ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស ​ឥណ្ឌូណេស៊ី ។

កោះនេះ​ដែរ​មាន​ទំហំ​ប្រមាណ ១២ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ពោល​គឺ​តូច​ជាង​ទឹក​ដី​ស្រុក​ខ្មែរ​ទៀត​ផង​ ប៉ុន្តែ​មាន​ប្រជាជន​រហូត​ដល់​ទៅ ១៤៨លាន​នាក់ ។ ចំនួន​ប្រជាជន​នៅ​កោះ​នេះ​ មាន​ច្រើន​ជាង​ប្រជាជន​ នៃ​ប្រទេស​រុស្ស៊ី​ទាំង​មូល ដោយ​ប្រទេស​ធំ​ជាង​គេ​លើ​លោក​មួយ​នេះ​ មាន​ប្រជាជន​ប្រមាណ ១៤៥លាន​នាក់ ។

តាម​ពិត​ទៅ​ ចំនួន​ប្រជាជន​ នៅ​កោះ​នេះ​តែ​មួយ​ទេ ច្រើន​ជាង​ចំនួន​ប្រជាជន​ប្រទេស​ទាំង​ ៩នៅ​តំបន់​អាស៊ាន។

កោះជ្វា​ជា​ទីតាំង​កណ្ដាល ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​រដ្ឋធានី​ហ្សាការតា ក៏​ដូច​ជា​ទីក្រុង​សេដ្ឋកិច្ច និង​អរិយធម៌​ផ្សេងៗ​របស់​ឥណ្ឌូណេស៊ី សុទ្ធ​តែ​នៅ​ក្នុង​កោះ​នេះ​ទាំង​អស់ ៕

Most Popular

To Top