ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា លោក Yao Ming បានលាលែងពី តំណែង ជាប្រធានសមាគម កីឡាបាល់បោះចិន ហើយអនុប្រធាន លោក Guo Zhenming ត្រូវបានតែងតាំងជាប្រធាន សមាគមកីឡាបាល់បោះចិន “CBA” ថ្មីវិញ។
ការចាកចេញរបស់លោក Yao ពីមុខតំណែង ខ្ពស់ត្រូវបានបញ្ជាក់ដោយសមាគម បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិកាលពីរសៀល ថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានការជជែកវែកញែក យ៉ាងក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយដូចគ្នា ជាមួយនឹងការ កាន់កាប់រយៈពេល ៧ ឆ្នាំរបស់លោក មើលឃើញទាំងសមិទ្ធផល និងការធ្លាក់ចុះសម្រាប់កីឡាបាល់បោះចិន។
ក្រោមការដឹកនាំរបស់លោក ក្រុមបាល់បោះជម្រើសជាតិ នារីបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Asian Games ២ លើកជាប់ៗគ្នាក្នុងទីក្រុងហ្សាកាតា និងទីក្រុង Hangzhou ហើយបានផ្គូផ្គងលទ្ធផលដ៏ល្អបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ FIBA Women’s World Cup ជាមួយនឹងចំណាត់ថ្នាក់រងនៅឆ្នាំ ២០២២ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមបាល់បោះជម្រើសជាតិ បុរសបានជួបបញ្ហាប្រឈមជាច្រើន ការបរាជ័យក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និងទីក្រុងប៉ារីស និងការធ្លាក់ពីចំណាត់ថ្នាក់កំពូលទាំង ១៦ នៅ FIBA World Cup ឆ្នាំ ២០១៩ និង ២០២៣។
ក្នុងនាមជាកីឡាករឆ្នើម មិនមានជម្លោះ ទាំងនៅក្នុង NBA និងជាមួយក្រុម Team China ក្នុងអំឡុងពេលកីឡា ដ៏សំខាន់របស់លោក លោក Yao បានចូលនិវត្តន៍ក្នុងនាមជាកីឡាករជាមួយក្រុម Houston Rockets ឆ្នាំ ២០១១ បានទទួលយកវិធីសាស្រ្តដ៏ក្លាហាន និងប្រកប ដោយភាពច្នៃប្រឌិតក្នុងការផ្លាស់ប្តូរ CBA បន្ទាប់ពីលោកត្រូវបាន ជ្រើសរើសជាប្រធានលើកដំបូង ឆ្នាំ ២០១៧ ដោយ ការអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ ដូចជាការរួមបញ្ចូលកីឡា ជាមួយនឹងការអប់រំ ការបង្កើតប្រាក់បៀវត្សរ៍សម្រាប់លីក CBA ការផ្តល់ការធានារ៉ាប់រង ដល់កីឡាករ និងការកំណត់ស្តង់ដារ ការប្រកួតប្រជែងយុវជន។
បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Xinhua លោក Yao បានហៅការសម្រេចចិត្ត របស់លោកថាជា ការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្តូរដោយរលូន សម្រាប់ការដឹកនាំបន្ទាប់ ដោយធានាថា ពួកគេអាចគ្រប់គ្រង វដ្តអូឡាំពិកពេញលេញ ប្រកបដោយប្រសិទ្ធភាព។
លោក Yao បាននិយាយបន្ទាប់ពីការ ប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា វាជាបទពិសោធន៍ ដ៏មានតម្លៃមួយ ដែលខ្ញុំទទួលបានយ៉ាងច្រើន ។ ជាអកុសល លទ្ធផលកម្មវិធីជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបានបំពេញ តាមការរំពឹងទុករបស់យើង ។ ខ្ញុំបានជ្រើសរើស ចុះចេញពីតំណែង នៅពេលនេះ ពីព្រោះខ្ញុំគិតថាវាដល់ពេល ដែលត្រូវពិចារណាអំពី អនាគតរបស់កីឡាបាល់បោះចិនតាមរបៀបផ្សេង៕