រូបចំលាក់សត្វសេះត្រដាងស្លាបត្រូវបានច្នៃប្រឌិតឡើងពីការផ្គុំទូរស័ព្ទដៃម៉ាក Huawei ចំនួន ៣៥០០គ្រឿង ដោយហាងលក់គ្រឿងម៉ាស៊ីនពីទីក្រុងឡុងប្រទេសអង់គ្លេស។
ជាមួយគ្នានេះដែរ រូបចំលាក់ដ៏ធំមហិមានេះ ត្រូវបានគេបើកក្រណាត់ដើម្បីដាក់បង្ហាញឲ្យមហាជនទស្សនា នៅក្នុងឪកាសកិច្ចប្រជុំឧបករណ៍ចល័តទូទាំងពិភពលោក ឆ្នាំ២០១២ នៅក្នុងប្រទេសអេស្ប៉ាញ ដោយឧស្សាហករប្រទេសចិន រួមជាមួយនឹងក្រុមហ៊ុនទូរស័ព្ទដៃHuawei Ascend D Quad។
គួរបញ្ជាក់ដែរថា រូបចំលាក់ដ៏អស្ចារ្យនេះមានកំពស់ជាង ៦ម៉ែត្រ និងប្រវែងទទឹងជាង ៥ម៉ែត្រ (វាស់គិតចាប់ពីស្លាប)។
ដោយ៖ ហង្ស សុបញ្ញា