ព័ត៌មានអន្តរជាតិ

Foxconn នឹងបោះវិនិយោគទឹកប្រាក់ ៨០ លានដុល្លារ នៅខេត្តវៀតណាម សម្រាប់ការពង្រីកការ ផលិតបន្ទះឈីប

VN Express

វៀតណាម ៖ Shunsin Vietnam Technology Co., Ltd. ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន ផលិតអេឡិចត្រូនិកយក្ស តៃវ៉ាន់ Foxconn កំពុងការអនុញ្ញាតិ ផ្នែកបរិស្ថាន សម្រាប់គម្រោងវិនិយោគតម្លៃ ៨០ លានដុល្លារនៅខេត្ត Bac Giang ភាគខាងជើង ក្នុងគោលបំណងផលិត និងកែច្នៃបន្ទះឈីប យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ។

យោងតាមរបាយការណ៍ វាយតម្លៃផលប៉ះពាល់បរិស្ថាន ដែលស្ថិតក្រោមការត្រួតពិនិត្យ ដោយក្រសួងផែនការ និងការវិនិយោគបាននិយាយថា ក្រុមហ៊ុន Shunsin នឹងផ្តល់វិភាគទានចំនួន ២០ លានដុល្លារ ដល់គម្រោងនេះ ដោយនៅសល់ ៦០ លានដុល្លារទៀត បានមកពីប្រាក់កម្ចី និងការរៃអង្គាសថវិកា ។

គម្រោងនេះនឹងផ្តោតលើការផលិត និងកែច្នៃគ្រឿងបន្លាស់អេឡិចត្រូនិច ជាពិសេសបន្ទះឈីបរួមបញ្ចូលគ្នា មានសមត្ថភាពផលិតប្រចាំឆ្នាំ ៤.៥ លានគ្រឿង។ ផលិតផលទាំងអស់នឹង ត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន។

ក្រុមហ៊ុន Shunsin គ្រោងនឹងបំពេញតម្រូវការនីតិវិធីទាំងអស់ រួមទាំងការទទួលបានលិខិតអនុញ្ញាតសាងសង់ត្រឹមខែធ្នូ ក្នុងការដំឡើងសំណង់ និងឧបករណ៍ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ខែឧសភា ឆ្នាំ២០២៦ បន្ទាប់មកដោយប្រតិបត្តិការ សាកល្បងនៅខែមិថុនា ឆ្នាំ២០២៦។ ប្រតិបត្តិការពេញលេញ ត្រូវបានគេព្យាករថា នឹង ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៦។

គម្រោងនេះនឹងលាតសន្ធឹងលើផ្ទៃដី ៤៤,៣៤៣.៨ ម៉ែត្រការ៉េក្នុងសួនឧស្សាហកម្ម Quang Chau ។ តាមសមត្ថភាពពេញលេញ គម្រោងនេះនឹង ត្រូវការកម្មករប្រមាណ ១.៤៥០ នាក់ រួមទាំងអ្នកជំនាញបរទេសចំនួន ៣៥ នាក់ផងដែរ។

លោក Shunsin បានគូសបញ្ជាក់ថា បច្ចេកវិជ្ជាផលិត នឹង ផ្អែកលើប្រព័ន្ធបិទ ជិតដែលប្រើរួចហើយ នៅរោងចក្ររបស់ខ្លួនក្នុងប្រទេសចិន ។ ខ្សែសង្វាក់ផលិតកម្មនឹង បង្ហាញពីកម្រិតខ្ពស់ នៃស្វ័យប្រវត្តិកម្ម ដើម្បីធានាសុវត្ថិភាពកម្មករ ស្ថេរភាពប្រតិបត្តិការ និងបង្កើនផលិតភាព៕

Most Popular

To Top