បេសកកម្ម Europa ដែលភ្នាក់ងារអវកាសណាសាមានបំណងចេញប្រតិបត្តិការនៅពាក់កណ្តាល ឆ្នាំ ២០២០ ត្រូវបានចូលរួមសហការដោយ ផ្កាយរណបទឹកកកមួយគ្រឿងដើម្បី ធ្វើការអង្កេតអំពីផ្ទៃភពព្រះហស្បតិ៍ និង ព្រះច័ន្ទរបស់វាឈ្មោះ អឺរ៉ូប៉ា ដែលក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ត្រូវបានគ្របដណ្តប់ដោយទឹកកក។
ជាមួយគ្នានេះដែរ ភ្នាក់ងារ អវកាសណាសា ក៏បានស្មើរសុំការសហការពីភ្នាក់ងារ អវកាសអឺរ៉ុបនៅក្នុងដំណើរ ការរបស់បេសកកម្ម ទៅកាន់ព្រះច័ន្ទទឹកកកនេះផងដែរ ដែលនឹង ត្រូវចំនាយថវិការអស់ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ព្រះច័ន្ទ អឺរ៉ូប៉ា មានទទឹង ៣,១០០គីឡូម៉ែត្រ ត្រូវបានគ្របដណ្តប់ដោយទឹកកកក្នុងកម្រាស់ ៨០គីឡូម៉ែត្រ ក៏ប៉ុន្តែនៅពីក្រោមផែនទឹកកកនោះ ក៏នៅមានមហាសមុទ្រដ៏ធំមួយដែលមានជំរ៉ៅ ២០គីឡូម៉ែត្រ។
ក្រុមអ្នកស្រាវជ្រាវដឹងថា ព្រះច័ន្ទអឺរ៉ូប៉ារបស់ភពព្រហស្បតិ៍ និងមហាសមុទ្ររបស់វា បានកកើតឡើងនៅក្នុងប្រព័ន្ទព្រះអាទិត្យ កាលពី៤,៥ ពាន់លានឆ្នាំមុន។
ដោយ៖ ហង្ស សុបញ្ញា