ហាណូយ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសក្រុងហាណូយ បានចាប់ខ្លួនត្រូវចាប់ខ្លួនមនុស្ស ១០ នាក់ជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យស្ត្រីអាយុ ២៧ ឆ្នាំម្នាក់ស្លាប់នៅភ្លើងស្តុបកណ្តាល យប់នៅក្រុងហាណូយ។
ប៉ូលីសនៅកណ្តាលស្រុក Hoan Kiem បាននិយាយកាលពីថ្ងៃចន្ទថា ប្រហែលពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ស្ត្រីដែលជិះម៉ូតូរបស់នាងបានឈប់នៅភ្លើងក្រហមត្រង់ចំណុចប្រសព្វនៃផ្លូវ Tran Hung Dao និង Ba Trieu ។
ពេលនោះមានម៉ូតូ ២០ទៅ៣០ គ្រឿងធ្វើដំណើរ ក្នុងល្បឿនលឿនជ្រុលទៅបុកផ្លូវបំបែក ។ ម៉ូតូ១គ្រឿងក្នុងក្រុម បានជ្រុលទៅបុកស្ត្រីរងគ្រោះខ្ទាតទៅលើថ្នល់ស្លាប់ភ្លាមៗ បន្ទាប់មកក្រុមនេះបានរត់គេចខ្លួនបាត់ស្រមោល។
តាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកជិះម៉ូតូម្នាក់ឈ្មោះ នាង Nhung អាយុ ១៩ ឆ្នាំ ជិះម៉ូតូដឹកមិត្តភក្តិរបស់នាងឈ្មោះ នាង Phuong Anh អាយុ ១៩ ឆ្នាំដែរ ។ ម៉ូតូរបស់នាង Nhung បានបុកស្ត្រីរូបនោះ ហើយម៉ូតូលើកទី ២ ដឹកមនុស្ស ២ នាក់ទៀតក៏បុកជនរងគ្រោះ។
នាង Nhung បានប្រាប់ប៉ូលីស កាលពីថ្ងៃអង្គារថា នាង និងមិត្តភក្តិ របស់នាងបានជិះកាត់ផ្លូវ ក្នុងទីក្រុងហាណូយ កាលពីយប់ថ្ងៃសៅរ៍ ដើម្បីថតរូបនៅជិតរោង មហោស្រពទីក្រុងហាណូយ ពួកគេបានចូលរួម ជាមួយក្រុមអ្នកប្រណាំង ម៉ូតូធំជាងនេះ ដោយការចង់ដឹងចង់ឃើញ ដោយសង្ឃឹមថានឹងឃើញអ្នកស្គាល់គ្នា ក្នុងចំណោមពួកគេ។
ពេលមកដល់ជិតផ្លូវបំបែក Tran Hung Dao ម៉ូតូរបស់នាង Nhung បានបុកជាមួយជនរងគ្រោះ បណ្តាលឲ្យនាង និង Phuong Anh ដួលទៅនឹងដី។ នាង Nhung បាននិយាយថា នាងបានភ្ញាក់ពីដំណេក នៅមន្ទីរពេទ្យនៅព្រឹកបន្ទាប់ ហើយបានដឹងថា ការធ្លាក់យន្តហោះនេះ បានបណ្តាលឲ្យស្ត្រីរូបនោះស្លាប់ ៕