យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Enzo Fernandez អាចនឹងធ្វើការចាកចេញ ពីក្លឹបតោខៀវ Chelsea ហើយនៅក្នុងខែមករាខាងមុខនេះ បន្ទាប់ពីមានស្ថានភាព មិនច្បាស់លាស់អំពីទំរង់លេងរបស់គ្រូបង្វឹកបច្ចុប្បន្ន។
មកទល់ពេលនេះគេជឿជាក់ថា មានក្លឹបយក្សនៅអឺរ៉ុបចំនួន២ហើយ ដែលកំពុងចាប់អារម្មណ៍ជាមួយ នឹងកុងត្រារបស់កីឡាកររូបនេះ ដោយក្នុងនោះមានទាំងក្លឹប Barcelona និងក្លឹបអ៊ីតាលី Inter Milan ផងដែរ។
ទើបតែធ្វើដំណើរមកចូលរួម Stamford Bridge កាលពិរដូវក្តៅឆ្នាំ ទៅក្នុងតម្លៃខ្លួនប្រមាណជា ១០៧លានផោន ប៉ុន្តែទំរង់លេងរបស់គាត់បានធ្លាក់ ចុះយ៉ាងខ្លាំង និងស្ទើរតែមិនមានឈ្មោះ ក្នុងបញ្ជី១១នាក់ ដំបូងរបស់គ្រូបង្វឹកលោក Moise Caicedo ឡើយ៕
ប្រែសម្រួល៖ស៊ុនលី