សុខភាព និង ផ្លូវភេទ

អាការៈ៥ យ៉ាងដែលស្រ្តី គួរយកចិត្តទុកដាក់

បើទោះជាអ្នក រវល់យ៉ាងណាក៏ដោយ ក៏មិនគួរបំភ្លេចការថែទាំ សុខភាពខ្លួនឯងដែរ ។
អ្នកត្រូវតែសង្កេត ដឹងឲ្យបាន នៅពេលមានអ្វីកើតឡើង ខុសធម្មតា ចំពោះរូបរាងកាយខ្លួនឯង ។
ជាពិសេសបើមានអាការៈ ដូចខាងក្រោមនេះផង រឹតតែត្រូវយកចិត្ត ទុកដាក់ទៅទៀត។

1.ឈឺពោះរដូវធ្លាក់ច្រើន
អាចមកពីភ្នាសស្បូន ដុះខុសទីកន្លែង អ្នកត្រូវ សង្កេតមើលថា ការឈឺពោះនោះ កាន់តែធ្ងន់ធ្ងរខ្លាំងឡើងឬអត់ ។ វាអាចបណ្តាលមកពីភ្នាសស្បូន ដែលតាមធម្ម ជាមាននៅក្នុងស្បូន បែរជាទៅកើតនៅខាង ក្រៅស្បូនទៅវិញ
ទើបបណ្តាលឲ្យឈឺពោះខ្លាំង ។ បើឈឺខ្លាំងហើយ មិនបានព្យាបាលទេ អាចនឹងធ្វើឲ្យរាំងស្ទះ ដល់ការមានកូន។

សម្រាប់ការឈឺ ចាប់ប្រចាំខែ នោះអាព្យាបាលបាន ដោយលេបថ្នាំបំបាត់ការឈឺចាប់ ឬទៅជួបនឹងគ្រូពេទ្យ
ដើម្បីឲ្យគ្រូពេទ្យផ្តល់ថ្នាំ លេបរក្សាតុល្យភាព អ័រម៉ូនក្នុងរាងកាយ។

2.រមួលពោះរាគ និងទល់លាមកប្តូរគ្នា ហើយមាន ឧស្ម័នក្នុងពោះច្រើន អាចមកពីជំងឺពោះវៀន ប្រហែលគេ មិនទាន់រកឃើញថា អ្វីជាមូលហេតុ ពិតប្រាកដ នៃជំងឺនេះទេ តែក៏មានអ្នកជំងឺ ដែលកើតរោគនេះ ច្រើណាស់ ដែលពុំដឹងថាខ្លួនឯង កើតជំងែនេះ ។

អ្នកខ្លះអាចនឹងរាគរួសជាប្រចាំ ឬក៏ទល់លាមក ជាប្រចាំទៅវិញ។ អ្នកខ្លះក៏រាគរូស និងទល់ឆ្លាស់គ្នារហូត ។
បើអាការៈធ្ងន់ធ្ងរ គួរទៅជួបគ្រូពេទ្យ ដើម្បីទទួលការណែនាំពីការហូបចុក និងការព្យាបាល។

3.អាហារមិនសូវរលាយ ចង្វាក់ដង្ហើមខ្លី នឿតហត់រមួលក្អួត និងបែកញើសច្រើន អាចមកពីបេះដូង អ្នកជំងែបេះដូង ដែលជាស្រ្តី រមែងមិនស្តែងចេញអាការៈឈឺអួលណែនដើម ទ្រូងដូចបុរសទេ
តែគេអាចសង្កេតដឹង បានដោយការដកដង្ហើមខ្លីៗ ឬកត្តាអាហារមិន រលាយជំនួសវិញ ។ អាការៈនេះជាការពិបាកបញ្ជាក់ប្រាប់ថា ជាជំងឺបេះដូងណាស់ ប្រសិនបើមិន បានសង្កេតដល់ទេនោះ។

4.ដេកលក់មិនស្តប់ បរិភោគមិនសូវបាន និងមិនចង់ធ្វើ នូវសកម្មភាពដែលខ្លួនធ្លាប់ចូលចិត្ត
អាចបណ្តាលមកពីជំងឺ សោកសៅ ព្រោះភាគច្រើនវាជា អាការផ្នែកផ្លូវចិត្តទេ។

ជាពិសេសអ្នកកើតជំងឺ នេះច្រើនតែមិនទទួលស្គាល់ថា ខ្លួនឯងមានជំងឺប្រភេទនេះ ទៀតផង ហើយស្ត្រីរមែងកើតជំងឺនេះច្រើនជាបុរសដល់ទៅ ២ដង។

5.ស្រេកទឹកនឹងនោមញឹកញាប់ អាចមកពីជំងឺទឹកនោមផ្អែម ស្រីធាត់សម្បូរសាច់ទ្រលុក​ ទ្រលន់គួរតែប្រយ័ត្នខ្លួនបន្តិច
ព្រោះអ្នកអាចមានឪកាសកើតជំងឺ ទឹកនោមផ្អែមខ្លាំងណាស់។

ប្រសិនបលអ្នកចាប់ផ្តើម មានអារម្មណ៍ថា ខ្លួនឯងអាចកើតជំងឺទឹកនោមផ្អែម ឬអត់នោះ អ្នកគួរតែ ទៅពិនិត្យឈាមមើល។ អ្នកមិនគួរបណ្តែត បណ្តោយយូរទេ ព្រោះទឹកនោមផ្អែមគឺជាដើមហេតុ នៃជំងឺជាច្រើនទៀត ដែលក្នុងនោះមានការ ខូចក្រលៀន ឬធ្ងន់ធ្ងរដល់ ខូចភ្នែកទៀតផង ។ ចង់បានសួតល្អត្រូវ បរិភោគផ្លែឈើ និងត្រី

តាមការសិក្សារបស់ Harvard School of Public Health រកឃើញថាក្រុមមនុស្សដែលមិនសូវចូលចិត្តផ្លែឈើ និងត្រី តែងប្រឈមចំពោះការកើតរោគផ្លូវដង្ហើម មួយចំនួនដូចជា រោគហឺត ក្អក ឬ ដកដង្ហើមមិនស្រួលច្រើន ជាងក្រុមមនុស្ស ដែលបរិភោគចំណីអាហារ បែបនេះជាប់ជាប្រចាំ។

កង្វះអាហារទាំងនេះ ដោយសារ ក្នុងផ្លែឈើសម្បូរវីតាមីន C & E ច្រើន ដែលមានសារធាតុអុកស៊ីតកម្ម អាចជួយកោសិកា ក្នុងផ្លូវដង្ហើមពីការបំផ្លាញរបស់រ៉ាឌីកាលសសេរី ។ ក្រៅពីនេះនៅក្នុងសាច់ត្រីក៏នៅមាន អាស៊ីតអូមេហ្គា-៣ ដែលមានគុណសម្បត្តិ ជួយការពារការ រលាកក្លាយក្នុងសួតទៀតផង ។

សម្រាប់អ្នកដែលមិន ចូលចិត្តទទួលទាន សាច់ត្រី អាស៊ីតអូមេហ្គា-៣ អាចផ្លាស់មកការទទួល ទានអាហារផ្សេងៗ ដើម្បីជំនួសអាហារទាំងនេះវិញដូចជា សណ្តែកវ័លណាត់ និងប្រេងរុក្ខជាតិ ពីគ្រាប់ធញ្ញជាតិជាដើម។

Most Popular

To Top