អ្នកអាចបន្ថែមសំណើមដល់ស្បែក ធ្វើឲ្យស្បែកមុខ និងស្បែកសព្វរាង កាយទន់រលោងស្អាត ដោយការទំលាប់ ទទួលទាន ទឹកឲ្យច្រើនៗ ក្នុងមួយថ្ងៃៗ។
បរិមាណទឹកដែលអ្នកត្រូវទទួលទានគឺឲ្យបាន ៨ ទៅ ១០កែវប៉ុន្តែដើម្បីទទួលទានឲ្យបាននៅក្នុងបរិមាណនេះ អ្នកត្រូវដឹងថា ត្រូវទទួលទានបែបណា? មិនមែនឲ្យអ្នកទទួលទានតែ ១ដង ឲ្យគ្រប់បរិមាណ ខាងលើនេះទេ គឺអ្នកត្រូវបែងចែកការ ទទួលទានឲ្យបានខ្ជាប់ខ្ជួនពេញមួយថ្ងៃ ឬអាចទទួលទាន តាមការណែនាំដូចខាងក្រោមៈ
-ពេលភ្ញាក់ពីគេងទទួលទានទឹក ១ ឬ ២កែវ។
-មុនពេលអាហារព្រឹកទទួលទានទឹក ១ កែវកន្លះ។
-ពេលអាហារព្រឹក ដល់ថ្ងៃត្រង់ ទទួលទានទឹក១កែវ។
-ក្រោយអាហារថ្ងៃត្រង់ទទួលទានទឹក ១កែវកន្លះ។
-ពេលរសៀល ដល់ល្ងាច ទទួលទានទឹក ១កែវ។
-ក្រោយពេលអាហារល្ងាច ទទួលទានទឹក ១ កែវកន្លះ។
-មុនពេលចូលគេង ទទួលទានទឹក ១កែវ។
ប្រសិនបើអ្នកបែងចែកកា រទទួលទានទឹក ដូចខាងលើនេះខ្ជាប់ខ្ជួន នឹងធ្វើឲ្យរាងកាយ របស់អ្នកបានទទួល បរិមាណទឹក គ្រប់គ្រាន់ ហើយក្រៅពីនេះ អ្នកអាចបន្ថែមការទទួលទានទឹក ផ្លែឈើផ្សេងៗ តាមចំណង់ចំនូលចិត្តរបស់អ្នក ។
បរិមាណទឹកស្អាត ដែលអ្នកទទួលទានបានគ្រប់គ្រាន់ សម្រាប់តម្រូវការ របស់រាងកាយ និងជួយសំអាតរាងកាយ ផ្តល់សំណើមដល់ ស្បែកឲ្យរលោងភ្លឺថ្លា ។ ប្រសិនបើអាកាសធាតុក្តៅ គួរប្រើវិធីទទួលទានទឹកម្តងបន្តិចៗ តែញឹកញយដងបាន ។
ដោយ៖ ហង្ស សុបញ្ញា