សិល្បៈ និង កម្សាន្ត

តារាសម្តែង Park Sung-hoon​ ដែលសម្តែង​ក្នុងរឿង​ ‘The Glory’​ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរូបរាង របស់គាត់នៅក្នុង ‘Squid Game’ រដូវកាលទី 2 **

តារាសម្តែង Park Sung-hoon​ ដែលសម្តែង​ក្នុងរឿង​ ‘The Glory’​ បាន ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរូបរាងរបស់គាត់នៅក្នុង ‘Squid Game’ រដូវកាលទី 2

ឈុតខ្លីៗសម្រាប់រឿង Squid Game រដូវកាលទី 2 បានទាក់ទាញអ្នកគាំទ្រ ដោយទទួលបានការចូលមើល 11.65 លានដងក្នុងរយៈពេល 24 ម៉ោងដំបូង នៃការចេញផ្សាយចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 2 ខែវិច្ឆិកា។ បន្ទាប់​​ពីការជោគជ័យ ដ៏ធំធេង នៃរដូវកាលទី 1 អ្នកគាំទ្រ​ជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសារ នូវអ្វីដែលធ្វើអោយមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពេាះវគ្គបន្តនេះ។

អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតួសម្តែងដែលត្រលប់មកវិញ ដូចជា Lee Jung-jae, Lee Byung-hun, Wi Ha-joon និង Gong Yoo ក៏ដូចជារួមជាមួយនឹងតួអង្គថ្មីដែលចូលរួមក្នុងហ្គេម​ ភ្នាល់ជីរិតដែលមានប្រាក់ភ្នាល់ខ្ពស់។ សមាជិកថ្មីម្នាក់ដែលទទួលបានការចាប់អារម្មណ៍ជាច្រើនលើបណ្តាញអ៊ីនធឺណែតគឺតារាសម្តែង Park Sung-hoon ដែលល្បីល្បាញដោយសារតួរបស់គាត់នៅក្នុងរឿង The Glory និង Queen of Tears ។

នៅក្នុងឈុតខ្លីៗរដូវកាលទី 2 Park Sung-hoon បង្ហាញខ្លួនជាមួយនឹងសក់វែង ការតុបតែងខ្លួនយ៉ាងអស្ចារ្យ មាន​ eyeliner និងលាបក្រែមផងដែរ​ ដែលផ្តល់ឱ្យតួអង្គ របស់គាត់នូវរូបរាងដ៏ចម្លែក និងអាថ៌កំបាំង។ លក្ខណៈនៃតួអង្គរបស់គាត់ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែរូបរាងរបស់គាត់បាន ធ្វើឱ្យមានការចង់ដឹងចង់ឃើញយ៉ាងខ្លាំង ដោយមានអ្នកនិយមលេងអ៊ីនធឺណិត មួយចំនួនបានប៉ាន់ស្មានថា តើតួអង្គរបស់គាត់អាចជាអ្នកកែភេទ។

ការ​បន្ថែម​ថ្មី​មួយ​ទៀត​ចំពោះ​អ្នកសម្ដែងនៅក្នុងរឿង Squid Game ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​គឺ T.O.P (Choi Seung-hyun) ជា​អតីត​សមាជិក​ក្រុម​ចម្រៀង K-pop Big Bang។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងឆ្នាំ 2006 T.O.P គឺជាតួអង្គលេចធ្លោនៅ ក្នុងវិស័យកម្សាន្ត ហើយអ្នកទស្សនា ពិតជារំភើបចិត្ត នៅពេលដែលបានឃើញ នូវអ្វីដែលគាត់បាននាំ យកមកនូវឈុតដែលពោរពេញ ដោយភាពទាក់ទាញ។

Squid Game រដូវកាលទី 2 គ្រោងនឹងចាក់បញ្ចាំង ជាលើកដំបូងនៅលើ Netflix នៅថ្ងៃទី 26 ខែធ្នូ ខណៈដែលអ្នកគាំទ្រ ជុំវិញ ពិភពលោកកំពុងរង់ ចាំតួអង្គថ្មី ការកែប្រែដែលមិននឹកស្មានដល់ និងវគ្គដ៏គួរឱ្យរំភើបមួយទៀត នៃការប្រកួតប្រជែងដ៏សាហាវនេះ ។

Most Popular

To Top