ភ្នំពេញ ៖ ក្រុមកីឡាវ៉ូស៊ូ ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ៩ គ្រឿង ខណៈក្រុមកីឡាវ៉ូស៊ូ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ៣ គ្រឿង នៃការប្រកួតកីឡាវ៉ូស៊ូ សម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី ២ នៅអាគារហ្វឹកហាត់កីឡាតេក្វាន់ដូ WT នៃវិទ្យាស្ថានអប់រំកាយ និងកីឡា ។
ក្នុងឱកាសពិធីបិទការប្រកួតកីឡាវ៉ូស៊ូជាផ្លូវការនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ពីសំណាក់លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកដ្ឋានកីឡា និងលោក ម៉ៅ សុផល អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ព្រមទំាំងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡារាជធានីខេត្ត។
ក្រុមកីឡាកីឡាវ៉ូស៊ូក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៩ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង និងក្រុមកីឡាកីឡាវ៉ូស៊ូ ខេត្តប៉ៃលិនដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងខេត្តកណ្តាលដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៧ គ្រឿង ។
ក្រុមកីឡាកីឡាវ៉ូស៊ូ ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាកីឡាវ៉ូស៊ូ ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងក្រុមកីឡាកីឡាវ៉ូស៊ូ ខេត្តកំពត ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង។
រីឯក្រុមកីឡាកីឡាវ៉ូស៊ូ ខេត្តព្រះវិហារដណ្តើមបានមេដាយសំរិទ្ធ ៣ គ្រឿង ។ ការប្រកួតឆ្នាំនេះមាន ៧ រាជធានីខេត្ត និងក្រសួងមហាផ្ទៃ លើ ១៥ វិញ្ញាសា៕
ដោយ៖លី ភីលីព