កីឡា

ក្រុមកីឡាករបាល់ទះខេត្តព្រៃវែង ឈ្នះមេដាយមាស ខណៈក្រុមកីឡាការិនីបាល់ទះ ខេត្តពោធិ៍សាត់ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជាតិលើកទី៤ ដូចគ្នា

ភ្នំពេញ៖ ក្រុមកីឡាបាល់ទះបុរសខេត្តព្រៃវែងដណ្តើមបានមេដាយមាស ខណៈក្រុមកីឡាបាល់ទះនារីខេត្តពោធិ៍សាត់ណ្តើមបានមេដាយមាស នៃការប្រកួតកីឡាបាល់ទះសម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី ២ នៅវិមានក្នុងពហុកីលឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីក្រុមទាំង ២ យកឈ្នះលើគូនៅវគ្គផ្តាច់ព្រ័ត្រ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាកីឡាបាល់ទះជាផ្លូវការយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញពីសំណាក់លោក ប៊ូ ជំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទំាំងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡារាជធានីខេត្ត។

សម្រាប់វិញ្ញាសាបាល់ទះបុរស៖ក្រុមកីឡាករបាល់ទះ ខេត្តព្រៃវែង ដណ្តើមបានមេដាយមាស ក្រុមកីឡាករបាល់ទះ រាជធានីភ្នំពេញ ដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាករបាល់ទះក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ សំរិទ្ធ។

រីឯវិញ្ញាសាបាល់ទះនារី៖ ក្រុមកីឡាការិនីបាល់ទះ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ១ ក្រុមកីឡាការិនីបាល់ទះ ខេត្តកណ្តាល ដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាការិនីបាល់ទះ ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយសំរិទ្ធ ។

ដោយ៖ លី ភីលីព

Most Popular

To Top