ព្រឹត្តិការណ៍

អាហារដ្ឋាន អូរឫស្សី បើកសម្ពោធ សាខាថ្មីទី៣ ផ្លូវត្រសក់ផ្អែម ជិតសាលារៀន ភាសាបារាំង អាលីយ៉ង់ បំរើសេវាកម្ម អាហារ៣ពេល

ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាមនេះ អាហារដ្ឋាន អូរឬស្សី ដែលមានអាយុកាល តាំងពីឆ្នាំ១៩៨១មកម្ល៉េះ បានបើកដំណើរការ អាហារដ្ឋាន អូរឬស្សីសាខាថ្មីទី៣ និងអូរឫស្សី វន័ ប៊ូទីក ស្ថិតនៅផ្លូវ ព្រះត្រសក់ផ្អែម (៦៣) ក្បែរសាលារៀនភាសាបារាំង អាលីយ៉ង ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូចពេញ រាជធានីភ្នំពេញ ។

អារហារដ្ឋាន អូរឫស្សី បានបើកលក់ តាំងពីឆ្នាំ១៩៨១ ដោយបានផ្តល់នូវសេវាកម្ម អាហារដ្ឋាន ប្រកបដោយអនាម័យ និងរសជាតិមិនអាចបំភ្លេចបាន ។ អាហារដ្ឋាន អូរឬស្សី សាខាទី៣ និងអូរឫស្សី វន័ ប៊ូទីក នឹងមានបម្រើសេវាអាហារបីពេល ដែលមានម្ហូបល្បីប្រចាំហាង គឺនំប៉ាវពិសេស រួមជាបាយថ្ងៃត្រង់ គុយទាវ សាច់ជ្រូកចិញ្ជ្រាំពេលព្រឹក ។ ដោយឡែក គុយទាវផាកឡូវ ដែលអតិថិជន តែងតែគាំទ្រខ្លាំង មានលក់ពេលល្ងាច ចាប់ពីម៉ោង២រសៀលតទៅ ។

អាហារដ្ឋាន អូរឫស្សី សាខាថ្មីទី៣ និងអូរឫស្សី វន័ ប៊ូទីក ក៏មាននូវសេវាកម្មសណ្ឋាគារ ដូចជាបន្ទប់គេង កន្លែងស្ទីម សូណា លក្ខណៈប៊ូទីក យ៉ាងស្រស់ស្អាត ប្រកបដោយផាសុភាព សម្រាប់បម្រើជូន អតិថិជន សម្រាកស្នាក់នៅផងដែរ៕

Most Popular

To Top