បើកាលណា និយាយពីម្ចាស់ក្សត្រិយ៍ នោះគេនឹងនឹកឃើញ ទៅដល់ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី ២ នៃចក្រភពអង់គ្លេស ដោយសារតែព្រះអង្គគ្រងរាជ្យក្បែរ ៧០ឆ្នាំ។ ប៉ុន្តែគិតត្រឹមថ្ងៃទី៥ ខែមករា នៅលើពិភពលោក នៅមានម្ចាស់ក្សត្រិយ៍ ដែលនៅគ្រងរាជ្យតែមិនកាន់អំណាច ។
ម្ចាស់ក្សត្រិយ៍នោះគឺ ម៉ាហ្គ្រែតទី២ (Margrethe II) នៃប្រទេសដាណឺម៉ាក។
ម្ចាស់ក្សត្រិយ៍រូបនេះមានព្រះជន្ម ៨៣វស្សាហើយ។ ព្រះអង្គគ្រងរាជបល្ល័ង្កដាណឺម៉ាក់តាំងពីឆ្នាំ១៩៧២ បន្តពីបិតារបស់ទ្រង់គឺ ស្ដេចហ្វ្រេឌ្រិចទី៩ (Fredrick IX)។
មកទល់ឆ្នាំនេះ ម្ចាស់ក្សត្រិយ៍ម៉ាហ្គ្រែត គ្រងរាជ្យក្បែរ ៥២ ឆ្នាំមកហើយ ដែលក្លាយជាប្រមុខរដ្ឋរាជានិយម គ្រងរាជ្យយូរជាង គេលើលោក ដែលនៅមានជីវិតក្នុងពេលបច្ចុប្បន្ននេះ។
យ៉ាងណាក៏ដោយ ម្ចាស់ក្សត្រិយ៍អង្គនេះ ប្រកាសដាក់រាជ្យ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់ទ្រង់ ដោយដាណឺម៉ាកនឹងមានស្ដេចថ្មីគឺ ស្ដេច Frederik ៕