សិល្បៈ និង កម្សាន្ត

តារាម៉ូដែលអេស្ប៉ាញ នាង Andrea Aybar ត្រូវបានឃុំខ្លួន នៅក្រុងហូជីមិញ ពីបទចោទប្រកាន់ ពាក់ព័ន្ធគ្រឿងញៀន

VN Express

ក្រុងហូជីមិញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែល និងជាតារាសម្ដែង ជនជាតិអេស្ប៉ាញ នាង Andrea Aybar ត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាម ឈ្មោះ Nguyen Thi An ត្រូវបានប៉ូលិសទីក្រុង ហូជីមិញឃាត់ខ្លួន ពីបទសង្ស័យពាក់ព័ន្ធ គ្រឿងញៀន។

បន្ទាប់ពីការវាយឆ្មក់នៅអាផាត មិនមួយនៅទីក្រុង Thu Duc នាង Aybar និងអ្នកផ្សេងទៀត កាលពីថ្ងៃសៅរ៍ ត្រូវបានចាប់ខ្លួនពីបទសង្ស័យ ប្រើប្រាស់គ្រឿងញៀន និងរៀបចំសកម្មភាពគ្រឿងញៀន ។ ការធ្វើតេស្ដយ៉ាងឆាប់ រហ័សបានបញ្ជាក់ថា តារាម៉ូដែលវ័យ ២៩ ឆ្នាំរូបនេះ បានធ្វើតេស្តវិជ្ជមាន ចំពោះសារធាតុហាមឃាត់។

ស្ថិតក្នុងករណីដាច់ដោយឡែកមួយ ប៉ូលីសនៅស្រុក Tan Binh នៃទីក្រុងហូជីមិញ ក៏បានឃាត់ខ្លួនតារាចម្រៀង លោក Chi Dan និងអ្នកផ្សេងទៀតផងដែរ ពីបទសង្ស័យស្រដៀងគ្នា ជាមួយនឹងការធ្វើតេស្តគ្រឿងញៀនទទួលបានលទ្ធផលវិជ្ជមាន។

នាង Andrea Aybar បានរស់នៅក្នុងប្រទេសវៀតណាម តាំងពីកុមារភាព ហើយចេះភាសាអង់គ្លេស វៀតណាម និងអេស្ប៉ាញយ៉ាងស្ទាត់ជំនាញ។ នាងទទួលបានភាពល្បីល្បាញក្នុងឈុតតារាបង្ហាញម៉ូតរបស់ប្រទេសវៀតណាមពីឆ្នាំ ២០១២ ដល់ ២០១៤ ហើយបានបង្ហាញខ្លួន ក្នុងខ្សែភាពយន្តដូចជា “HIT: Hoang Tu Va Lo Lem” (HIT: The Prince and Cinderella) និង “De Mai Tinh 2” (Let Hoi Decide) ។ យ៉ាងណាមិញ នាងបានអវត្តមានយ៉ាងច្រើន ពីវិស័យសិល្បៈក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។

ចំណែកលោគ Chi Dan អាយុ ៣៤ ឆ្នាំ ជាតារាចម្រៀងមកពីខេត្ត Kien Giang ត្រូវបានគេស្គាល់ តាមរយៈបទចម្រៀង ប៉ុបរបស់លោក។

ប្រទេសវៀតណាមអនុវត្តច្បាប់ គ្រឿងញៀន ដ៏តឹងរ៉ឹងបំផុតមួយចំនួន របស់ពិភពលោក ដោយដាក់ទោសប្រហារ ជីវិតចំពោះការជួញដូរ ឬដឹកជញ្ជូន ហេរ៉ូអ៊ីន ឬកូកាអ៊ីន ១០០ ក្រាម ឬច្រើនជាងនេះ ឬមេតំហ្វេតាមីន ៣០០ ក្រាម ឬច្រើនជាងនេះ ។ បុគ្គលដែលចាប់ បានក្នុងបរិមាណតិច ដូចជាការប្រើប្រាស់កញ្ឆា ឬអេស្កាស៊ី ប្រឈមនឹងការ ពិន័យ យ៉ាងធ្ងន់ធ្ងរ រួមទាំងការកាត់ទោស ជាប់ពន្ធនាគាររយៈពេលវែង និងកម្មវិធីស្តារនីតិសម្បទាជាកំហិត ៕

Most Popular

To Top