ព័ត៌មានអន្តរជាតិ

មូលហេតុ ដែលអ្នកគួរតែ ឈប់គេងទាំងសក់នៅសើម

AFP

(អង់គ្លេស)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង… ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថា វាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ ។

ជាក់ស្តែងសកម្មភាពទាំងនេះ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ដល់សារពាង្គកាយរបស់អ្នកដោយនៅក្នុងនោះរួមមាន៖

-បណ្តោលឲ្យឈឺក្បាល
សីតុណ្ហភាព នៃរាងកាយ របស់យើង មានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹង មានការកើនឡើងដែលបង្កឲ្យមានអាការៈឈឺក្បាល។

-បាក់តេរីមានការកើនឡើង
ខ្នើយគឺជាកន្លែងដែលល្អបំផុត សម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើស ចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។ ដូច្នេះហើយប្រសិនបើសក់មានសើមវានឹង ធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុកសម្រាប់ ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។

-បំផ្លាញសក់
ការចូលគេងទាំងសក់ នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។ នេះជាមូលហេតុដែលអ្នកត្រូវ តែឈប់ទម្លាប់គេងទាំងសក់នៅសើម៕

Most Popular

To Top