បច្ចេកវិទ្យា

ក្រុមតារាវិទូ រកឃើញ ផ្កាយ Vampire ហៅបិសាច ជញ្ជក់ឈាម ជាមួយ ដៃគូត្នោត ហើយ

អូស្ត្រាលី៖ក្រុមតារាវិទូ បានរកឃើញផ្កាយ “បិសាចជញ្ជក់ឈាម” មួយដែលមានអាយុកាល ៣០០០ ឆ្នាំពន្លឺពីផែនដី ដែលស្ថិតនៅចំកណ្តាល នៃភាពវង្វេងស្មារតី ក្នុងភពអវកាស បន្ទាប់ពីអង្គការណាសាប្រើប្រាស់ កែវយឺតអវកាស Keplerក្នុងការស្វែងរកយោងតាមការចេញផ្សាយពី Sky News។

នៅក្នុងព្រឹត្តិការណ៍ដ៏កម្រមួយផ្កាយ តឿពណ៌សដែលមានទីតាំង នៅជិតក្រុមផ្កាយនៃ Scorpio ត្រូវបានគេប្រទះឃើញដណ្តើមយក លើតឿត្នោតតូចជាង។ លោក Ryan Ridden-Harper ជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យ ជាតិអូស្ត្រាលីបានដឹកនាំ ការស្រាវជ្រាវទៅក្នុងព្រឹត្តិការណ៍នេះ ខណៈការវិភាគទិន្នន័យ ដែលប្រមូលបានពីកែវយឺត អវកាស Kepler របស់អង្គការណាសាកាលពី ពេលថ្មីៗនេះ។

លោកបានពិពណ៌នាថា វាជា“ ការផ្ទុះឡើងដ៏អស្ចារ្យពី ផ្កាយតឿ Nova ដែលអាចត្រូវបានគេគិតថា ជាប្រព័ន្ធផ្កាយបិសាចជញ្ជក់ឈាម កំពុងតែសំងំនៅក្នុងទីងងឹតនៃលំហ ។ យោងតាមលោក Ridden-Harper អ្នកនិពន្ធឈានមុខគេ លើការស្រាវជ្រាវដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិប្រចាំខែនៃ Royal Astronomical Society បានឲ្យដឹងថា ប្រព័ន្ធផ្កាយគឺខ្សោយមិនគួរឲ្យជឿ ដែលប្រហែលជាចុះស្រអាប់មួយ លានដង ។

ប៉ុន្តែទិន្នន័យដែលក្រុមរបស់លក បានវិភាគបានបង្ហាញថាមានពន្លឺភ្លឺភ្លាមៗ ពីវាដែលមានរយៈពេលប្រហែល ជាមួយខែ។ លោក Ridden-Harper បានបន្ថែមទៀតថា ទិន្នន័យមិនគួរឲ្យជឿពី Kepler បង្ហាញរយៈពេល ៣០ ថ្ងៃក្នុងអំឡុងពេល ដែលផ្កាយតឿ Nova ប្រែជាភ្លឺជាងមុន ១ç៦០០ ដងមុនពេលស្រអាប់ យ៉ាងឆាប់រហ័ស និងវិលត្រលប់ ទៅរក ពន្លឺធម្មតាវិញ៕ដោយ៖លី ភីលីព

Most Popular

To Top