សុខភាព និង ផ្លូវភេទ

តើលោកអ្នក មានដឹងទេថា វ៉ាសាប៊ិ ដែលអ្នកបរិភោគ ប្រហែលមួយចំនួន មិនមែនជា វ៉ាសាប៊ិ ទេ

តើអ្នកធ្លាប់ភ្លក់ វ៉ាសាប៊ិ (wasabi) ពិតប្រាកដ ដែរឬទេ?
wasabi ដែលអ្នកធ្លាប់បាន ញុំាំពីមុនមក ប្រហែលមិនមែនជា wasabi ពិតប្រាកដនោះឡើយ ។
ភាគច្រើន wasabi ដែលអ្នកទទួលបាននៅ ក្នុងភោជនីយដ្ឋាន ឬទិញនៅក្នុងហាងនេះ គឺ wasabi ក្លែងក្លាយ ។ វាពិតប្រាកដណាស់ដែលមានពណ៌បៃតង ។ ហើយមានហេតុផលធំមួយសម្រាប់រឿងនេះ ដោយសារតែ wasabi គឺជារុក្ខជាតិដែលមានការលំបាក បំផុតក្នុងការដាំដុះ។

វាត្រូវការពេលមួយឆ្នាំ និងបីខែសម្រាប់រុក្ខជាតិ wasabi ដើម្បីដុះលូតលាស់ ។
ពន្លឺព្រះអាទិត្យច្រើន ពេកក៏មិនល្អ ហើយក៏មិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏មិនល្អដែរ។ អ្នកត្រូវការចំណាយប្រាក់ច្រើនក្នុងការដាំ wasabi ។
ធាតុដែលចាំបាច់បំផុតដើម្បីដាំដុះ wasabi គឺទឹក នារដូវ និទាឃរដូវ ដែលមានសីតុណ្ហភាព ពី១៣-១៨ អង្សាសេ។
ទឹកគឺជាអ្វីគ្រប់យ៉ាងសម្រាប់ការដាំដុះ wasabi ។
ប្រសិនបើការប្រមូលផល wasabi របស់អ្នកបរាជ័យ សម្រាប់រដូវកាលនេះ អ្នកមិនអាចដាំអ្វីផ្សេង សម្រាប់មួយឆ្នាំ កន្លះ។

កសិដ្ឋានដាំ wasabi ឈ្មោះ Daio wasabi ត្រូវបានបង្កើតឡើងអស់រយៈពេល រាប់រយឆ្នាំមកហើយ។ ហើយនេះគឺជាកន្លែងដាំ wasabi ដ៏ធំបំផុតរបស់ប្រទេសជប៉ុន ។
នៅកសិដ្ឋានរបស់យើង មានបុគ្គលិក ចំនួន ១៩ នាក់។
យើងប្រមូលផល wasabi បានពី ៣០០.០០០ ទៅ ៤០០.០០០ ដើម ជារៀងរាល់ឆ្នាំ។
Wasabi ត្រូវបានដាំដុះដោយដៃ ជាច្រើនទសវត្សមកហើយ ហើយវាមានលក្ខណៈមិនដូចជាការធ្វើស្រែទេ ។
វាត្រូវការកម្លាំងពលកម្មខ្លាំង ពេលវេលាច្រើន និងត្រូវការតម្រូវការខ្ពស់។
តម្លៃនៃ wasabi ចាប់ផ្តើមពី ៨០ ដុល្លារក្នុងមួយផោន ឬ ០,៤៥ គីឡូក្រាម ។ ដូច្នេះ ហើយបានជា wasabi លក់នៅតាមផ្សារ សុទ្ធតែជា wasabi លាយយកតែជាតិប៉ុណ្ណោះ ។
ផ្នែកមួយនៃ wasabi ដែលអ្នកញ៉ាំត្រូវបានគេហៅថា rhizome ។
វាគឺជាផ្នែកដើមនៃរុក្ខជាតិ ប៉ុន្តែមនុស្សភាគច្រើនច្រឡំវាជាឫសគល់នៃរុក្ខជាតិ។
មានរុក្ខជាតិជាច្រើនដែលមានរសជាតិហិរប៉ុន្តែរសជាតិហិរ ពី wasabi រំញោចច្រកច្រមុះ ប៉ុន្តែមិនដូចម្រេច ដោយវាមិនយូរពេកទេ។

wasabi ពិតប្រាកដ មានរសជាតិស្មុគស្មាញដោយវាមានរសជាតិ ហិរ ផ្អែមល្ហែម។
Wasabi ត្រូវបានប្រជាជនជប៉ុនបរិភោគចាប់តាំងពីសម័យរជ្ជកាល Edo ។
យើងបានអនុវត្តប្រពៃណី និងវិធីសាស្រ្ត ផលិត wasabi ពីអ្នកជំនាន់មុនរបស់យើង។
ខ្ញុំសង្ឃឹមថានឹងបន្តចែករំលែកប្រពៃណី នេះដល់កូនចៅជំនាន់ក្រោយ។
ខ្ញុំចង់ឲ្យ ការផលិត wasabi បន្តរីកចម្រើនសម្រាប់ពេញមួយជីវិតរបស់ខ្ញុំ។

Most Popular

To Top