សុខភាព និង ផ្លូវភេទ

គួរយល់ដឹង បញ្ញាស្បែកស្ងួតមកពីមូលហេតុអ្វីខ្លះ?

health.harvard.edu

អាកាសធាតុត្រជាក់ក្តៅ និងស្រូបយកសំណើមចេញពីរាងកាយដូចជាទឹក និងប្រេងរក្សាស្បែក។ ការផ្លាស់ប្តូររបស់អាការធាតុប្រែប្រួល ប៉ុន្តែបើសិនជាអ្នកចេះរក្សាស្បែកនោះ បញ្ហាធ្វើឲ្យស្បែកស្ងួតពិតជារលាយអស់មិនខាន។

ថ្មីៗនេះមានការស្រាវជ្រាវមួយបានបង្ហាញថា ស្រ្តីសម័យថ្មីមានស្បែកស្ងួតកើនឡើង ខណៈដែលកាលពីមុនភាគច្រើនមានបញ្ហាស្បែកមានជាតិខ្លាញ់ ព្រោះនៅប្រទេសយើងមានអាកាសធាតុក្តៅ។ ចំណែកមូលហេតុដែលធ្វើឲ្យស្បែកស្ងួតនោះមានជាច្រើនដូចតទៅៈ

ការប្រើគ្រឿងសំអាងៈ
ការប្រើគ្រឿងសំអាងមិនត្រូវនឹងលក្ខណៈស្បែកក៏មានចំណែកធ្វើឲ្យស្បែកស្ងួតបានដែរ ដូចជាអ្នកខ្លះចូលចិត្តសាកល្បងលុះដឹងថាមិនល្អក៏ប្តូមកប្រើអាថ្មីវិញ ដោយមិនបានសិក្សាឲ្យបានច្បាស់លាស់ថា ស័ក្តសមនិង ស្បែកខ្លួនឯងឬអត់ទេ អ្នកខ្លះចង់បានត្រឹមតែបិទបាំងផ្នែកខាងក្រៅឲ្យស្រស់ស្អាត ក៏គ្រប់គ្រាន់ទៅហើយ ដោយមិនបានដឹងថាការបង្កទុកម្ស៉ៅ ឬគ្រឿងផាត់លាបមុខផ្សេងៗ ឬក្រែមទឹកដោះគោដែលមិនមានគុណភាពអាចធ្វើឲ្យស្បែកស្ងួតបាន។

ដូច្នេះគួរជ្រើសរើសផលិតផលប្រើប្រាស់ឲ្យសមនឹងស្បែក គ្រប់ពេលដែលអ្នកទិញគ្រឿងសំអាង។

អាហារបរិភោគ
ស្រ្តីសម័យថ្មីមិនចង់ធាត់នោះទេ ចង់មានរូបរាងស្វែលស្រស់ស្អាតដូចនារីបង្ហាញម៉ូដ និងព្យាយាមចៀសវាងអាហារដែលមានជាតិខ្លាញ់ ធ្វើឲ្យខ្វះជាតិប្រូតេអ៊ីន ឬខ្លាញ់ដែលចាំបាច់ ព្រោះទទួលទានអាហារដែលចូលចិត្តយូរទៅ និងធ្វើឲ្យស្បែកស្ងួតបានដែរ។

ការសម្អាតស្បែកមិនស្អាត
ការលាងមុខមិនស្អាត បន្សល់ទុកក្អែលម្សៅ និងវត្ថុកខ្វក់នៅតាមរន្ធរោមនៅពេកបង្កទុកយូរទៅរន្ធរោមបញ្ចេញជាតិខ្លាញ់ និងទឹកចេញមកមិនបាន និងធ្វើឲ្យស្បែកស្ងួតនិងមានមុនបាន។ បើបង្កទុកយូរៗទៅអាចនិយាយបានថា ស្បែកស្ងួតខាងក្រៅ ខ្លាញ់ខាងក្នុង។ អ្នកខ្លះខ្លាចមិនស្អាត លាងហើយលាងទៀត ធ្វើឲ្យបំផ្លាញជាតិខ្លាញ់ដែលជួយរក្សាស្បែក បើគ្មានជាតិខ្លាញ់មកបន្ថែមនោះអាចធ្វើអោយស្បែកស្ងួតបាន។

មិនចាប់អារម្មណ៍លើការថែរក្សាស្បែក
អ្នកខ្លះគិតថាអាយុនៅមិនទាន់ច្រើននៅឡើយ មិនចាំបាច់ប្រើគ្រឿងសំអាងទេ ឬនៅតែគិតថាអ្នកដែលមានអាយុច្រើប៉ុណ្ណោះ ទើបប្រើគ្រឿងសំអាងបានទើបមិនប្រើធ្វើឲ្យស្បែកខ្វះជាតិទឹក និងប្រេងចិញ្ចឹមស្បែកក៏ជាមូលហេតុធ្វើឲ្យស្បែកស្ងួតបានដូចគ្នាដែរ។

អាកាសធាតុ
អាកាសធាតុត្រជាក់និងក្តៅ និងស្រូបយកសំណើមចេញពីរាងកាយ ដូចជាទឹកនិងប្រេងដែលជួយថែរក្សាការផ្លាស់ប្តូរអាកាសធាតុ ធ្វើឲ្យស្បែកស្ងួតបានអាចកើតឡើងក្នុងរយៈពេលខ្លីណាមួយ នៃការប្រែប្រួលរបស់អាកាសធាតុ តែបើថែរក្សាស្បែកជាប្រចាំអាចគ្មានបញ្ហាកើតឡើងទេ។

អត់ងងុយច្រើន
មនុស្សដែលអត់ងងុយញឹកញាប់ កោសិកាស្បែកមិនមែនមានពេលសម្រាក ធ្វើឲ្យស្បែកធ្វើការខ្លាំងត្រូវការបាត់បង់ជាតិទឹក និងប្រេងចិញ្ចឹមស្បែក ធ្វើឲ្យមានស្បែកស្ងួតដូចគ្នាបានដែរ។

ទឹកតែ កាហ្វេ និងសុរា
ការទទួលទានតែ កាហ្វេ និងស្រាច្រើនពេក ក៏ធ្វើឲ្យស្បែកស្ងួតបានដែរ។ មនុស្សដែលញៀនស្រា ញៀនកាហ្វេ និងធ្វើឲ្យស្បែកស្ងួតបាន។

ការតប់ត្រមល់ តានតឹងអារម្មណ៍
មនុស្សយើងតែងតែមានរឿងត្រូវគិតកត្តានេះធ្វើឲ្យកោសិកាស្បែក ធ្វើការខ្លាំងឡើងអាចធ្វើឲ្យស្បែកស្ងួតចំពោះមនុស្សខ្លះបានដែរ។

មិនចូលចិត្តហាត់ប្រាណ
មនុស្សដែលមិនចូលចិត្តហាត់ប្រាណ ធ្វើឲ្យលំហូរចុះឡើងរបស់ឈាម មិនមានភាពទៀតទាត់អាចធ្វើឲ្យស្បែកស្ងួតបាន។

រដូវមិនទៀង
មនុស្សដែលមានរដូវមិនប្រក្រតី ដូចជាជួនកាលមានរដូវមកច្រើនពេក ឬមកតិចពេកឬ មកពុំទៀងទាត់ធ្វើឲ្យស្បែកស្ងួតបាន។ ដូច្នេះត្រូវថែរក្សាសុខភាពឲ្យបានល្អ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកដឹងពីមូលហេតុស្បែកស្ងួតហើយ បើចង់ឲ្យស្បែកមានសំណើមស្រស់ស្អាតជានិច្ច គួរចៀសវាងមូលហេតុដូចបានពោលមកខាងលើនេះ ព្យាយាមរៀបចំការរស់នៅឲ្យមានភាពល្អ ហើយអនុវត្តជាប្រចាំ។ លើកលែងតែមូលហេតុខ្លះដែលអ្នកមិនអាចធ្វើបាន ដែលត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬអ្នកឯកទេសផ្នែកនេះឲ្យជួយ ដើម្បីឲ្យមានសុខភាពល្អ។
បើទុកឲ្យស្បែកស្ងួតដោយមិនដោះស្រាយ ឬកែប្រែបន្ថែមទេនោះ នៅពេលមានអ្នកមានអាយុច្រើនស្បែកនឹងស្ងួតជ្រីវជ្រួញធ្វើឲ្យចាស់មុនវ័យ ធ្វើឲ្យភាពស្រស់ថ្លារបស់អ្នករលត់បាត់អស់។

ដូច្នេះនៅពេលដែលអ្នកបានដឹងអំពីបញ្ហាស្បែកនេះហើយ អ្នកគួរតែចាប់ផ្តើមថែរក្សាចាប់ពីថ្ងៃនេះតទៅ ជាពិសេសត្រូវសំរេចឲ្យបានច្បាស់ មុននឹងជ្រើសរើសប្រើផលិតផលគ្រឿងសំអាងណាមួយ។ ត្រូវគិតថាតើផលិតផលនេះ ស័ក្តសមនឹងលក្ខណៈស្បែកអ្នកឬទេ? ប្រសិនបើមិនប្រាកដនៅក្នុងចិត្ត គួរទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកស្បែក ដើម្បីសុំការណែនាំ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top