បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យា ប្តឹងរដ្ឋាភិបាល អង់គ្លេសឲ្យសងសំណង ៣លានអឺរ៉ូ សម្រាប់ ការបង្កើតកម្មវិធី សម្រាប់ការហាមឃាត់ សិច តាមអ៊ីនធើណេត ត្រូវលុបចោល

អង់គ្លេស៖ក្រុមហ៊ុនបច្ចេកវិទ្យាប្តឹងរដ្ឋាភិបាល សងសំណងជំងឺចិត្តចំនួន ៣ លានអឺរ៉ូចំពោះការខូចខាត លើការកាត់ផ្តាច់ PORN BAN តាមអ៊ីនធើណេត ដែលមានអាយុ ក្រោម ១៨ ឆ្នាំបានអះអាងថា ពួកគេបានខាតបង់ប្រាក់ ក្នុងការអភិវឌ្ឍសូហ្វវែរ មុនពេលវាត្រូវបានទុកចោល ដោយសារការភ័យខ្លាចភាពឯកជន បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនចំនួន៤ បានចាប់ផ្តើមធ្វើការ លើប្រព័ន្ធផ្ទៀងផ្ទាត់អាយុ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនចង់រារាំងការចូលទៅកាន់ គេហទំព័រមនុស្សពេញវ័យ ដែលមានអាយុក្រោម ១៨ ឆ្នាំកំពុងចាត់វិធានការតាម ផ្លូវច្បាប់នៅតុលាការជាន់ខ្ពស់។ ផែនការត្រូវបានបង្ហាញ ដល់អ្នកគាំទ្រជាច្រើនកាលពីខែមេសាឆ្នាំមុន ត្រូវបានរដ្ឋមន្រ្តីបោះបង់ចោល នៅក្នុងខែតុលា បន្ទាប់ពីមានការភ័យខ្លាចចំពោះភាព ឯកជន និងសុវត្ថិភាពទិន្នន័យ។

AgeChecked, VeriMe, AVYourself និង AVSecure កំពុងស្វែងរកការ ពិនិត្យឡើងវិញលើប្រព័ន្ធយុត្តិធម៌ចំពោះ សេចក្តីសម្រេចរបស់លោក Baroness Morgan រដ្ឋមន្រ្តីក្រសួងវប្បធម៌។ ពួកគេនិយាយថា ការភ័យខ្លាចចំពោះ សន្តិសុខទិន្នន័យមិនមានមូលដ្ឋានច្បាស់លាស់ទេ ហើយចង់ឲ្យគម្រោងនេះ ដំណើរការទៅមុខ ហើយប្រសិនបើ វាមិនចង់​ បានការខូចខាតសម្រាប់ ការងារដែលបានធ្វើរួចហើយ។

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន AgeChecked លោក Alastair Graham បានមានប្រសាសន៍ថា អ្នកនយោបាយ មិនអាចរក្សាបញ្ហានេះ បានទេជាពិសេស នៅពេលដែលរដ្ឋមន្រ្តីមិនបានផ្តល់តម្រុយណាមួយអំពីអ្វី ដែលពួកគេនឹកស្មានថា ជាចម្លើយប្រសើរជាងសភា ដែលបានឯកភាពរួចហើយ។

វិស័យផ្ទៀងផ្ទាត់អាយុបានបង្កើតបច្ចេកវិទ្យា ដែលបានបញ្ជាក់ដើម្បីធានា នូវភាពឯកជននិងសុវត្ថិភាព ទិន្នន័យសម្រាប់អ្នកប្រើប្រាស់ ដោយគោរពតាមស្តង់ដារថ្មី ដែលបង្កើតឡើង ដោយ BSI។ ‘AgeChecked ផ្តល់ការផ្ទៀងផ្ទាត់អាយុ អនាមិកហើយវា មិនរក្សាទុកទិន្នន័យ ផ្ទាល់ខ្លួនទេ៕ដោយ៖លី ភីលីព

Most Popular

To Top