អ្នកប្រើ iPhone មិនតិចនាក់នោះទេដែលព្រួយបារម្មណ៍ពីថាមពលថ្មទូរសព្ទ ហើយក៏ធុញទ្រាន់នឹងសាកថ្មច្រើនដងផងដែរ។ ដូចនេះដើម្បីជាជំនួយ យើងសូមជូន ១០តិចនិក ដើម្បីសន្សំសំចៃថាមពលថ្ម iPhone ឱ្យប្រើប្រាស់បានយូរ ពិសេសចំពោះម៉ូឌែលចាស់ៗ។
១. តាមដានកម្មវិធីប្រើថាមពលច្រើនជាងគេ ដើម្បីបន្ថយការប្រើប្រាប់ ពេលចង់សន្សំថាមពលថ្ម ឬលុបចោលតែម្ដង បើមិនចាំបាច់ប្រើ។ អ្នកអាចពិនិត្យវាបាននៅក្នុង កម្មវិធី Setting > Battery។
២. បើកមុខងារ Low Power Mode ដើម្បីសន្សំថាមពលថ្ម ដោយកាត់បន្ថយមុខងារខ្លះ។
៣. បន្ថយកម្រិតពន្លឺឱ្យនៅទាប
៤. ប្រើ Wi-Fi ឬដាក់ Airplane Mode ដើម្បីកាត់បន្ថយប្រើអ៊ីនធឺណិតតាមស៊ីមកាត។
៥. ជៀសវាងកម្មវិធីដំណើរការធ្ងន់ៗ ដូចជាកម្មវិធីកាត់តវីដេអូ កែក្រាហ្វិច ឬហ្គេម។
៦. បិទដំណើរការ Location Services ការបិទនេះអាចប៉ះពាល់លើកម្មវិធីខ្លះដែលត្រូវការតាមដានទីតាំងរបស់អ្នក ប៉ុន្ដែអ្នកមិនចាំបាច់ប្រើនោះទេ អាចបិទវាដើម្បីសន្សំថ្មបាន។
របៀបបិទមុខងារនេះ ចូលទៅកាន់ Settings > Privacy > Location Services ចុចលើ Disable ជាការស្រេច។
៧. កំណត់ការទទួលសារដំណឹង Notifications ឱ្យតិច ឬបើកចំពោះកម្មវិធីដែលចាំបាច់ ព្រោះមុខងារនេះ ត្រូវដំណើរការរហូតជាប្រចាំ ការស៊ីថ្មក៏អស់ច្រើនតាមនោះ។
ដើម្បីកំណត់ ចូលទៅកាន់ Settings > Notifications បន្ទាប់បិទសារដំណឹងលើកម្មវិធីណាមិនចាំបាច់។
៨. បើកមុខងារ Dark Mode មុខងារនេះប្រើថាមពលតិច ជាងអេក្រង់បញ្ចេញពន្លឺពណ៌ស។ យ៉ាងណា មុខងារនេះមានចាប់ពី iPhone ដែលប្រើអេក្រង់ OLED ទៅតែប៉ុណ្ណោះ។
៩. ផ្ដាច់ការភ្ជាប់ទៅកាន់ឧបករណ៍ដទៃ ដូចជាការភ្ជាប់តាម Bluetooth បើមិនចាំបាច់គួរបិទ ឬផ្ដាច់ ដើម្បីកុំឱ្យវាស៊ីថ្មចោល។
១០. រក្សាទូរសព្ទឱ្យនៅសីតុណ្ហភាពធម្មតា ជៀសវាងដាក់វានៅកន្លែងក្ដៅ ឬត្រជាក់ខ្លាំង ព្រោះអាចធ្វើឱ្យថាមពលថ្មធ្លាក់លឿន និងងាយប៉ះពាល់ដល់អាយុកាលថ្មផងដែរ៕
ដោយ៖ កុសល/sby