The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា វិរៈបុរសក្លឹប Real Madrid កីឡាករ Luka Modric ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់ទៅក្លឹបចាស់ របស់គេវិញនៅក្រោយពេលសម្រេចចិត្តបញ្ចប់កុងត្រា នៅអេស្បាញ។
កីឡាករ Modric ដែលបច្ចុប្បន្នមានវ័យ៣៩ឆ្នាំ ទៅហើយនោះនឹងមានកុងត្រាផុតសុពលភាព នៅត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែគ្រូបង្វឹកក្លឹប Dinamo Zagreb លោក Nenad Bjelica បានលើកឡើងអំពីលទ្ធភាព ត្រឡប់ធ្វើការជាមួយគ្នាម្តងទៀត នៅពេលខាងមុខ ។
ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨រូបនេះបានចាប់ផ្តើមអាជីពដំបូង ជាមួយនឹងក្លឹប Zagreb មុនពេលដែលគាត់បានផ្លាស់ប្តូរទៅលេងនៅ Spurs កាលពីឆ្នាំ២០០៨និងបន្តទៅលេងនៅ Real Madrid នៅឆ្នាំ២០១២រហូតមកទល់ពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី