កីឡា

ភ្នាក់ងាររបស់កីឡាករ Neymar ចេញមកអះអាង អំពីអនាគត របស់កីឡាករ ក្រោយស្ងប់ស្ងាត់មួយរយៈ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ភ្នាក់ងាររបស់កីឡាករប្រេស៊ីល Neymar បានចេញមក និយាយអំពីព័ត៌មាន របស់កីឡាកររូបនេះក្រោយពេល ដែលបានស្ងប់ស្ងាត់មួយរយៈ តែត្រូវបានសារព័ត៌មាន ចេញផ្សាយព្រោងព្រាត។

កីឡាកររូបនេះ ត្រូវបានគេផ្សព្វផ្សាយថា បានសម្រេចចិត្តផ្តាច់កុងត្រាជាមួយនឹងក្លឹប Al Hilal និងអាចផ្ទេរទៅ លេងនៅក្លឹបចាស់ Santos វិញបន្ទាប់ពីបានចាកចេញ ពីទីនោះអស់រយៈពេលជាង១០ឆ្នាំ។

Neymar បានទទួលរង របួសញាំញីជាបន្តបន្ទាប់ ខណៈដែល Al Hilal ហាក់ដូចជាមិនពេញចិត្ត ចំពោះបញ្ហានេះឡើយ ហើយដូច្នេះ ទើបភ្នាក់ងាររបស់កីឡាករគឺលោក Zahavi បានចេញមកធ្វើការបកស្រាយ។

លោក Zahavi បាននិយាយថា៖គ្មានការពិភាក្សាគ្នា ដើម្បីចាកចេញ ត្រូវបានធ្វើឡើងជាមួយនឹងក្លឹប Al Hilal ។កីឡាករស្ថិតនៅក្រោមការ កុងត្រារបស់គាត់ ហើយគាត់សប្បាយចិត្ត ជាមួយនឹងកុងត្រានេះ ។ ដូច្នេះមានតែឪពុករបស់កីឡាករ និងខ្ញុំទេដែលអាច និយាយអំពីអនាគត ហើយខ្ញុំមិនបានដឹងថា ព័ត៌មានចចាមអារំាមទាំងនោះ មកពីប្រភពណានោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top