កីឡា

Arsenal ទទួលបានដំណឹងអាក្រក់ មួយទៀតក្រោយពេលដែល Trossard ទទួលរងរបួស ជាមួយនឹងជម្រើសជាតិ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកលោក Mikel Arteta បានទទួលដំណឹងមិនល្អមួយទៀត ហើយក្រោយពេល ដែលកីឡាករ Leandro Trossard បានទទួលរងរបួសភ្លាមៗ ក្នុងការប្រកយតប៉ះនឹង ក្រុមអ៊ីស្រាអែលហើយត្រូវបានបង្ខំចិត្តប្តូរចេញផង។

មកទល់ពេលនេះ កីឡាករសំខាន់ៗរបស់ Arsenal យ៉ាងហោចណាស់៦នាក់ ហើយដែលបានទទួលរង របួសហើយត្រូវ សម្រាក ពេលយូរខណៈដែល Trossard តើបតែបានបង្ហាញ ខ្លួនបាន១៥ដងប៉ុណ្ណោះ ក្នុងការប្រកួតទាំង១៧លើក របស់ក្រុមនៅលីគកំពូលអង់គ្លេស។

Trossard បានបង្ហាញខ្លួនលេងបាន៩០នាទី លេងពេញម៉ោងឲ្យប៊ែលហ្ស៊ិក ប្រកួតប៉ះនឹងអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែនៅតែព្យាយាមលេង ឲ្យក្រុមនៅថ្ងៃអាទិត្យម្សិលមិញនេះ រហូតដល់ទទួលរងរបួសតែម្តង។

គួរឲ្យដឹងដែរថាកីឡាករសំខាន់ៗ ដែលទទួលរងរបួសរបស់ Arsenal នោះមានដូចជា Saka, Rice, Calafiori, White និង Tomiyasu ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top