កីឡា

សិក្ខាកាមចូលរួម ២២នាក់មកសិក្សាវគ្គបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធរយៈពេល ៥ថ្ងៃនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសបើកវគ្គបច្ចេកទេស គ្រូជំនាញកីឡាកាយសម្ព័ន្ធ ស្តីពី Academy Level 1 in Aerobic Gymnastics និងការអភិវត្តកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងការបោះជុំរំហ្វឹកហាត់ National Development +training camp ហើយនឹងTalent Identification ការអភិវត្តកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ ការបោះជុំរំហ្វឹកហាត់ និងការកំណត់អត្តសញ្ញាណកីឡាទេពកោសល្យ វគ្គនេះមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង។

លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថា ខ្លឹមសារនៃវគ្គនេះគឺរក្សាបញ្ជ្រៀបចំណេះជំនាញថ្មីៗ ពង្រីក និងពង្រឹងសមត្ថភាពបច្ចេកទេសទៅលោកគ្រូ អ្នកគ្រូ ជំនាញមួយនេះឲ្យមានការយល់ដឹងច្បាស់ថា ខ្លួន គឺជាបន្ទាត់សម្រាប់តម្រង់ទិសលើការអភិវត្តប្រភេទកីឡាកាយសម្ព័ន្ធ ទៅតាមកម្រិតអាយុរបស់កីឡាករ កីឡាករិនី។ ជាពិសេសវគ្គនេះបានសង្កត់ធ្ងន់ឲ្យគ្រូៗទទួលបានការយល់អំពីការជ្រើសរើស កីឡាករ កីឡាការិនី វ័យក្មេងតាមតាមផែនការ និងគោលការណ៍ នៃការកំណត់អត្តសញ្ញាណទេពកោសល្យ កីឡាវ័យផងដេរ សូមបញ្ជាក់ផងដែរវគ្គនេះប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប៎រំ យុវជន និងកីឡា ទម្លាក់ជូនសហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវត្តលើធនធានមនុស្ស (កញ្ចប់ថវិកាបណ្បណ្តាលធនធានមនុស)។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា វគ្គនេះបង្រៀនដោយរូបលោក និងគ្រូជំនួយ កញ្ញា សោ សុគី ដែលមានសិក្ខាកាមចូលរួម ២២នាក់ ក្នុងនោះស្ត្រី ៨នាក់មកពីរាជធានី-ខេត្តចំនួន៥ រួមមានខេត្តក្រចេះ ៤ នាក់ ខេត្តកំពង់ចាម ១នាក់ ខេត្តស្ទឹងត្រែង ១នាក់ រាជធានីភ្នំពេញ ៥នាក់ និងខេត្តកំពង់ឆ្នាំង ១នាក់។

ដោយ៖ លី ភីលីព

Most Popular

To Top