កីឡា

កីឡា​ការិនី​គូស្នេហ៍​នារី​ ដូចគ្នា​មួយ​គូ​នេះ​ នឹង​បង្កើត​​​បុត្រ​​នៅ​ឆ្នាំ​ក្រោយ​

កីឡា​ការិនី​ Sam Kerr របស់​ក្លឹប​តោ​​ខៀវ​ Chelsea ផ្នែក​នារី​​ និង​កីឡា​ការិនី​ Kristie Mewis របស់​ក្លឹប​ West Ham នឹង​គ្រោង​យក​បុត្រ​នៅ​ឆ្នាំ​២០២៥។

​​ប្រធាន​ក្រុម​បាល់ទាត់​នារី ​របស់​ប្រទេស​អូស្រ្តាលី Kerr បច្ចុប្បន្ន​​​នេះ​មាន​វ័យ​៣១​ឆ្នាំ​​ទៅ​ហើយ ខណៈ​ដៃ​គូ​សង្សារ​ជា​នារី​ដូច​គ្នា​របស់​នាង​​​មាន​​ឈ្មោះ​ថា Mewis មាន​វ័យ​៣៣​ឆ្នាំ​ជា​កីឡា ការិនី​ជម្រើស​ជាតិ​អាមេរិក​ ។ ​ពូក​គេ​ទាំង​ពីរ​បាន​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​​នៅ​​លើ​​​គណនី​ Instagram របស់ Kerr ថា​ពួក​គេ​​នឹង​យក​បុត្រ​នៅ​ឆ្នាំ​២០២៥​ ​ខាង​មុខ​នេះ។

​​ក្នុង​​ខ្លឹមសារ​​បង្ហោះ​​នោះ Kerr បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ចូលរួម​ត្រេកអរ​យ៉ាង​ខ្លាំង​ដល់ Kristie​ និង​ខ្លួនឯង​ផងដែរ​​ ដែល​​​នឹង​​បង្កើត​បាន​កូន​ដំបូង​»។ Kerr ជា​​កីឡា​ការិនី​ឆ្នើម​របស់​​ប្រទេស​អូស្ត្រាលី ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​កំឡុង​​ពេល​​បច្ចុប្បន្ន ។ នាង​​បាន​ឈ្នះ​ពាន​​ Women’s Super League ចំនួន​៥​លើក​ ឈ្នះ​ពាន FA Cup ៣​លើក​, League Cup ចំនួន​២​លើក និង​ពាន​ Community Shield ជាមួយ Chelsea បាន​១​រដូវ​កាល​ផង​ដែរ​ ។ ​នាង​បាន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ Chelsea បន្ថែម​២​ឆ្នាំ​ទៀត​​កាល​ពី​ខែ​មិថុនា បើ​ទោះ​មិនទាន់​បាន​ចូលលេង ​​​​តាំង​ពី​ខែ​មករា​​ឆ្នាំ​២០២៤ ដោយ​សារ​របួស​ជង្គង់​ក៏​ដោយ​ ។

ចំណែកជា​កីឡា​ការិនី​ជម្រើស​ជាតិ​អាមេរិក​ ដែល​បាន​ចូលរួម​លេង​ ឲ្យ​ជម្រើស​ជាតិ​បាន​សរុប​ចំនួន ៥៣​លើក​ និង​បាន​ចូលរួម​ជាមួយ West Ham កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន​បន្ទាប់​ពី​ផ្ទេរ​ពី​ក្លឹប NJ/NY Gotham ៕ ​​​​

Most Popular

To Top