តៃវ៉ាន់៖ក្រុមហ៊ុនផលិត ទូរស័ព្ទ iPhone Foxconn Technology សហការជាមួយ Nvidia កំពុងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលភ្លោះដើម្បីធ្វើបដិវត្តន៍ការផលិត និងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ សកម្មភាពទំាងនេះជាគំនិតផ្តួចផ្តើមដែលប្រើប្រាស់ Omniverse របស់ Nvidia ដើម្បីសម្រួលប្រតិបត្តិការរោងចក្រសកល បង្កើនភាពធន់ និងធានាគុណភាពជាប់លាប់ យោងតាមការចេញផ្សាយពីគេហទំព័រ Scmp ។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Foxconn បានប្រកាសពីការសហការជាមួយ Nvidia ដើម្បីបង្កើតកូនភ្លោះឌីជីថលក្នុងគោលបំណងផ្លាស់ប្តូរដំណើរការផលិត និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការដាក់ពង្រាយជាសកលនៃគ្រឿងបរិក្ខារទំនើបៗ និងបង្កើនភាពធន់នៃក្រុមហ៊ុន ដោយបើកឱកាសថ្មីសម្រាប់ការច្នៃប្រឌិតនៅក្នុងដែនទាំងនេះ។
ការសហការនេះត្រូវបានបង្ហាញជាលើកដំបូងក្នុងអំឡុងពេល Hon Hai Tech Day 2023 ដែល Foxconn បង្ហាញការប្រើប្រាស់វេទិកា Omniverse របស់ Nvidia ដើម្បីបង្កើតឌីជីថលភ្លោះ 3D សម្រាប់ក្លែងធ្វើខ្សែ សង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិនៅរោងចក្រ Hsinchu របស់ខ្លួននៅតៃវ៉ាន់។ ផែនការកំពុងដំណើរការដើម្បីពង្រីកកម្មវិធី Omniverse ទៅកាន់រោងចក្រ Foxconn ផ្សេងទៀតនៅទូទាំងពិភពលោក៕