កីឡា

Pablo Mari មកដល់ក្រុងឡុងហើយ ជាមួយ នឹងប្រធានក្រុមការងារ បច្ចេកទេសក្លឹប Arsenal

កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែការពារកណ្តាល របស់ ក្លឹបប្រេស៊ីល Flamengo កីឡាករ Pablo Mari គឺទំនង ជាបាន នឹងឈាន ទៅដល់កិច្ចព្រមព្រៀងជាផ្លូវការ ហើយក្នុងការ ប្រែក្លាយខ្លួនជាកីឡាករខ្ចីជើង រយៈពេលវែងជាមួយ នឹងក្លឹបកាំភ្លើងធំArsenalនិងបន្តក្លាយខ្លួនជា កីឡាករ ពេញសិទ្ធក្នុងរដូវក្តៅ។

កីឡាករខ្សែការពាររូបនេះត្រូវបាន គេដឹងទៀតថាបានធ្វើដំណើរមកដល់ ទីក្រុងឡុងហើយដើម្បីធ្វតេស្តសុខភាព កាលពីថ្ងៃសៅរ៍ក្រោយត្រូវបានគេមើលឃើញថា បានបណ្តើរគ្នាជាមួយនឹងប្រធានក្រុម បច្ចេកទេសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Edu នៅឯអាកាសយានដ្ឋាន អង់គ្លេស Heathrow។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួន រដូវកាលដំបូងកាលពីឆ្នាំ២០១៩ឲ្យក្លឹប ប្រេស៊ីលនេះបាន២០ដងមកហើយ និងក៏ជាផ្នែកមួយដ៏សំខាន់ក្នុងតំបន់ ការពាររបស់ក្លឹបក្នុងការប្រកួត ដ៏សំខាន់មួយកាលពីខែមុនគឺ Club World Cup និងបានបង្ហាញទំរង់ការពារ ដ៏ល្អបំផុតអាចទប់ Liverpool មិនឲ្យរកគ្រាប់បាល់ បានឡើយពេញ៩០នាទី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top