សុខភាព និង ផ្លូវភេទ

វិធីថែរក្សាបំពង់ក ឲ្យនៅល្អ សំរាប់អ្នកចូលចិត្ត និយាយច្រើន

បំពង់កគឺជាផ្នែកដ៏សំខាន់មួយ របស់សារពាង្គកាយរបស់មនុស្ស។ មិនតែប៉ុណ្ណោះវាត្រូវការ ការថែទាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការឆ្លងមេរោគ អាការៈឈឺបំពង់ក និងបញ្ហាចំបងដទៃទៀត។

ជាមួយគ្នានេះដែរ បំពង់កគឺជាក្លោងទ្វាដ៏ល្អ ដែលវាជួយការពារសារពាង្គកាយពីមេរោគគ្រោះថ្នាក់ផ្សេងៗ និង ងាយស្រួលក្នុងការធ្វើឲ្យរលាយ នៅពេលដែលបំពង់កត្រូវបានឆ្លងមេរោគក្នុងអំឡុងពេលដែលអ្នកមានអាការៈផ្តាសាយ។

ទោះបីជាយ៉ាងណាក្តី ការថែទាំនៅផ្ទះដោយវិធីសាមញ្ញៗ អាចជួយឲ្យបំពង់ករបស់អ្នកមានសុខភាពល្អ និងជៀសផុតពីបញ្ហាផ្សេងៗបានយ៉ាងមានប្រសឹទ្ធភាព។

•1. អ្នកគួរជៀសវាង ការនិយាយលឺៗ និងស្រែកខ្លាំង ពីព្រោះនឹងនាំឲ្យខូចបំពង់សំលេងរបស់អ្នក។

•2.អ្នកត្រូវទទួលទានតែក្តៅឲ្យបាន ២ ទៅ៣ពែងជាប្រចាំថ្ងៃ។ តែក្តៅជាមួយនឹងទឹកឃ្មុំមួយស្រាព្រាកាហ្វេ អាចជួយបំពង់ករបស់អ្នកស្រស់ថ្លា ជាពិសេសនៅពេលដែលអ្នកមានអាការស្អកក។

•3.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ។ ទឹកជួយផ្តល់សំណើមដល់បំពង់ក ដែលវាជួយការពារភាពស្ងួតបំពង់ក ដែលជាហេតុនាំឲ្យមានការរលាកបំពង់ក។

•4.អ្នកអាចថែរក្សាបំពង់ក របស់អ្នក ដោយការគេងឲ្យបានគ្រប់គ្រាន់ ដែវាអាចជួយធ្វើឲ្យ បំពង់ករបស់អ្នកជៀសផុតពីបញ្ហាឈឺបំពង់ក។

ជាមួយគ្នានេះដែរ អ្នកត្រូវយកន្សែង ត្រជាក់មករុំនៅក នៅពេលដែលអ្នកគេង ព្រោះវាក៏អាចជួយឲ្យបំពង់ក របស់អ្នកមានសំនើមផងដែរ ដែលនៅពេលដែលអ្នកក្រោកពីគេងមិនធ្វើឲ្យអ្នកមានអាការៈស្ងួតក។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top