ថ្លើមរបស់មនុស្ស យើងច្រើនតែធ្វើការលើស ម៉ោងជានិច្ច ជាពិសេសនៅពេលរាង កាយត្រូវការច្រោះជាតិ ពុលដែលកំពុង តែកើនឡើង ក្នុងខ្លួនយើង ចាប់ពីក្នុងអាហារ ដែលយើងញ៉ាំ រហូតដល់កត្តាមជ្ឈដ្ឋានជុំវិញខ្លួន ។ ជាអកុសល្យ ថ្លើមអាចនឹង រងការ ប៉ះពាលច្រើន ឬមិនមាន សុខភាពល្អ ដោយសារតែរបៀបរស់នៅ របស់មនុស្សយើង មិនត្រឹមត្រូវ ហើយពេលខ្លះ អាចនឹង ពិបាក និងមិនស្រួលក្នុងខ្លួនផង ។ យ៉ាងណាមិញ បើសិនជាអ្នកចង់ ឲ្យមានអារម្មណ៍ល្អឡើងវិញ ហើយមានកម្លាំងនោះ យកល្អគួរតែកុំឲ្យថ្លើម ធ្វើការច្រើនពេក ឬអាចនិយាយបានថា ប្រើវិធីសម្អាតសុខភាពថ្លើមខ្លះទៅ។ តើគួរធ្វើដូចម្តេចទៅ?
ញ៉ាំខ្ទឹមស យើងពិតជា មិនគួរណាមើល អ្វីឆ្ងាយឡើយ ដោយសារតែខ្ទឹមស ដែលមានក្នុងផ្ទះបាយ ពិតជាអាចជួយអ្នក សម្អាតថ្លើមបាន ។ អ្វីដែលល្អបំផុតចំពោះខ្ទឹមស នោះគឺថា វាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែដែលអាចភ្ញោច ដល់អង់ស៊ីម ជាច្រើនក្នុងខ្លួន អាចសម្អាតជាតិពុល ក្នុងរាងកាយបាន។ វាក៏ផ្ទុកទៅដោយសារធាតុ Allicin និង Selenium ដែលត្រូវបាន គេដឹងថា ជួយបង្កើនសុខភាពរបស់ថ្លើម។ ចូរព្យាយាមញ៉ាំខ្ទឹមសយ៉ាងហោចណាស់មួយកំប៉ឹស ឬប្រើវាសម្រាប់ធ្វើម្ហូប ដើម្បីចាប់ផ្តើមច្រោះជាតិពុល ក្នុងថ្លើមកាន់តែលឿន ។
លុបបំបាត់អាហារមានជាតិពុល យើងទាំងអស់គ្នាសុទ្ធតែមានកំហុស ចំពោះខ្លួនឯងហើយ ក្នុងការញ៉ាំអាហារ កៃឆ្នៃច្រើនពេក។ យើងប្រហែលជានិយាយថា យើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើម្ហូបដោយខ្លួនឯង ប៉ុន្តែរឿងនេះអាចដោយ សារតែខ្ជិលច្រើនជាង ។ ជាអកុសល្យ រឿងនេះហើយ គឺជាដើមហេតុដ៏ធំមួយនាំឲ្យ មានជាតិពុលចាល ច្រើនក្នុងខ្លួន ហើយក៏អាចនាំឲ្យអ្នកមានបញ្ហាសល់ សុខភាពច្រើនបើសិនជាមិនព្រមផ្លាស់ ប្តូរយករបបអាហារផ្តល់សុខភាព ល្អជាងនេះនាពេលឆាប់ៗទេ។
បន្ថែមក្រូចឆ្មា
បើសិនជាអ្នកចង់ច្រោះជាតិពុល ពីក្នុងរាងកាយ អ្នកគួរតែបន្ថែមផ្លែឈើជូរៗ ដូចជា ក្រូចឆ្មាក្នុងរបបអាហារបន្ថែំ ដោយសារតែវាជាប្រភពដ៏ល្អបំផុតនៃវីតាមីន C។ ដើម្បីឲ្យថ្លើមធ្វើការកាន់តែល្អ គឺតម្រូវឲ្យថ្លើមញ៉ាំទឹកជាមួយនឹងទឹកក្រូចឆ្មា នោះ ការសម្អាតថ្លើមនឹងចាប់ផ្តើម ដោយសារតែទឹកក្រូចឆ្មាអាចសំយោគជាតិពុលក្នុងរាងកាយចោលអស់ ហើយក៏បញ្ចេញតាមទឹកនោម ។
ញ៉ាំអាហារសម្បូរជាតិ ប៉ូតាស្យូម
យើងទាំងអស់គ្នាសុទ្ធ តែត្រូវការជាតិប៉ូតាស្យូម ប្រមាណ ៤៧០០មីលីក្រាមជារៀងរាល់ថ្ងៃ។ បញ្ហានោះគឺថា របបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ប្រហែល ជាមិនអាចផ្តល់គ្រប់គ្រាន់ឡើយ ដែលវាជាហេតុនាំឲ្យប្រឈម នឹងបញ្ហាលើសសម្ពាធឈាម និងកូឡេស្តេរ៉ុលក្នុងឈាម។ ហើយវាក៏ជាហេតុផលមួយដែលថ្លើមធ្វើការមិនបានល្អដែរ ដោយសារតែវាមិនបានទទួលនូវជីវជាតិដែលត្រូការ។ ដើម្បីទទួលបានប៉ូតាស្យូមគ្រប់គ្រាន់ យកល្អគួរតែព្យាយាមញ៉ាំផ្លែចេក ដំឡូងជ្វា សណ្តែក និងស្ពៃស្ពីណាច ។
បន្លែគឺជារឿងសំខាន់
គន្លឹះមួយផ្សេងទៀត ដើម្បីអាចសម្អាតថ្លើមបាន គឺបន្ថែមបន្លែឲ្យ ច្រើនចូលទៅ ក្នុងរបបអាហារអ្នក ដោយសារតែវានឹង ជួយភ្ញោចដល់អង់ស៊ីម របស់ថ្លើមដើម្បីរំលាយអាហារដែលអ្នកបានញ៉ាំ និងបញ្ចេញជាតិពុលចោលទៀត។ បន្លែប្រភេទប្រូខូលី ព្រមទាំងផ្កាខាត់ណាពណ៌បៃតងគឺជាប្រភពបន្លៃដ៏ល្អបំផុត ដែលអ្នកអាចប្រើដើម្បីទទួលទាន និងសម្អាតថ្លើមបាន ៕