ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុង ប្រយ័ត្នទុកមុន។ តើមានអ្វីខ្លះទៅ?
១-មុនពេលដែលមហារីកក្រពះ មកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយ អាហារអ្នកដើរមិនស្រួលទេ ដោយរំលាយអាហារ មិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំជាពណ៌ខ្មៅ ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
២-ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបីជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ ក៏អ្នកកើតមានអាការៈឈឺក្រពះនេះដែរ។ នៅពេលដែលអ្នកព្រងើយកណ្តើយយូរ ជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរជាមិនខានឡើយ។
៣-នៅពេលដែលអ្នកជិតកើតជំងឺមហារីកក្រពះ បរិមាណនៃអាហារដែលអ្នកពិសារអាចថយចុះ ដោយអ្នកមិនសូវញ៉ាំច្រើនដូចមុនឡើយ ឃើញអ្វីក៏ឆ្អែតដែរ។ ជាពិសេស មានបុគ្គលមួយចំនួនក្រោយបរិភោគបាយរួច បែរជាប្រែជាហើមពោះទៅវិញ។
៤-ចុងក្រោយ អ្នកនឹងអាចបត់ជើងធំចេញឈាមបាន។ នៅពេលដែលកើតមានអាការៈនេះ អត្រានៃការកើតមហារីកក្រពះនេះគឺខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែពិនិត្យ ដើម្បីព្យាបាលបានទាន់ពេលវេលា៕
ដោយ៖ ហង្ស សុបញ្ញា