បរទេស៖កាលពីដើម សប្តាហ៍កន្លងមក ប្រទេសឥណ្ឌាតាមរយៈទីភ្នាក់ងារនៃកិច្ចការងារ ស្រាវជ្រាវទីអាវកាសបានធ្វើការដាក់បង្ហាញជា ផ្លូវការនៅមនុស្សយន្តជា មនុស្សស្រីម្នាក់ដែលខ្លួន បានបញ្ជាក់ថានឹងត្រូវចូលរួម ក្នុងបេសកកម្ម អាវកាសដ៏សំខាន់មួយនៅក្នុងឆ្នាំ២០២០នេះ។ មនុស្សយន្តស្រីនេះ មានឈ្មោះថាVyommitra ជាមនុស្សយន្តប្រភេទថ្មី របស់ឥណ្ឌាប្រើប្រាស់ សម្រាប់បេសសកកម្ម ស្រាវជ្រាវអាវកាស ប៉ុណ្ណោះទោះបីជាមានរូបរាង ត្រឹមពាក់កណ្តាលខ្លួនពីចង្កេះមកដល់ ក្បាលក្តី។
ប្រធានទីភ្នាក់ងារស្រាវជ្រាវ អាវកាស របស់ឥណ្ឌាលោកKailasavadivoo Sivanបានពណ៍ថា មនុស្សយន្តនាងVyommitraអាចនិយាយបាន២ភាសាដើម្បី ធ្វើការគ្រប៉គ្រង បេសសកម្ម។ការដាក់បង្ហាញនេះត្រូវបានធ្វើឡើង នៅក្នុងព្រឹត្តការណ៍មួយនៃរដ្ឋ Bengaluru ដោយវា បានបង្កើតជាសំណួរថាហេតុអ្វីបានជា Vyommitra មានសារៈសំខាន់សម្រាប់ បេសសកម្មបែបនេះ។
លោក Sivan បានឆ្លើយតបថាវាជាក់ស្តែងគ្រាន់តែ នឹងអាចបង្ហាញពិភពលោកពីអ្វីដែល ឥណ្ឌាអាចធ្វើបាននិងជាលទ្ធផលដែល ឥណ្ឌាបានទទួលជោគជ័យទាំងដែលខ្លួន ទើបតែបរាជ័យក្នុងបេសកកម្មក្នុងការ ចុះចតលើឋានព្រះច័ន្ទកាល់ពីខែកញ្ញា ដោយយានអាវកាសរបស់ខ្លួនតម្លៃ ១១៤លានផោនបានធ្លាក់ឆេះ លើផ្ទៃដីឋានព្រះច័ន្ទនោះ៕
ប្រែសម្រួល៖ស៊ុនលី