ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីចិនដ៏ល្បីល្បាញនាង Vicky Zhao និងក្រុមហ៊ុនចំនួន ២ របស់នាង ត្រូវបានតុលាការ ក្រុង Hangzhou បង្គាប់ឲ្យដោះស្រាយការ ផាកពិន័យជាផ្នែក នៃសកម្មភាពអនុវត្តច្បាប់ ។
នេះបើតាមការរាយការណ៍ដោយ Ifeng កាលពីថ្ងៃអង្គារថា នាង Zhao រួមជាមួយនឹងក្រុមហ៊ុន Longwei Tibet Cultural Media Co. និងក្រុមហ៊ុន Xiangyuan Tourism and Cultural Co. ត្រូវបានគេតម្រូវឲ្យបង់ប្រាក់ពិន័យចំនួន ៨,៤៨៨ យន់ប្រហែល ១,១៧២ ដុល្លារអាមេរិក តុលាការក៏បានអនុវត្តការ បង់ប្រាក់បន្ថែមចំនួន ៥,៦៨៩ យន់ដោយក្រុមហ៊ុន ទាំង២ទៀតផង។
ក្រុមហ៊ុន Longwei Tibet ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ គឺភាគហ៊ុន ៩៥ភាគរយគ្រប់គ្រងដោយនាង Zhao ខណៈក្រុមហ៊ុន Xiangyuan Tourism and Cultural Co. ដែលពីមុន Wanjia Culture ត្រូវបានគ្រប់គ្រងរួមគ្នាដោយនាង Zhao និងស្វាមីរបស់អ្នកជំនួញលោក Huang Youlong ។
ការផាកពិន័យនេះកើតចេញពីវិវាទផ្លូវច្បាប់ជាង ៤០០ ដែលមានតាំងពីឆ្នាំ ២០១៧ ទាក់ទងទៅនឹងការប្រើប្រាស់ព័ត៌មាន ក្លែងក្លាយរបស់ Longwei ក្នុងប្រតិបត្តិការមូលបត្រ។ នៅចុងឆ្នាំ ២០១៧ គណៈកម្មាធិការនិយតកម្មមូលបត្រ របស់ប្រទេសចិន បានបង្ហាញថា នាង Zhao និងស្វាមីរបស់នាង បានក្លែងបន្លំ ឧបករណ៍ហិរញ្ញវត្ថុ ទិន្នន័យអាជីវកម្មក្លែងក្លាយ ការផ្ទេរភាគហ៊ុនមិនត្រឹមត្រូវ និងក្រុមហ៊ុនសែល ដែលបានបង្កើតឡើង។
និយតករបានសន្និដ្ឋានថា សកម្មភាពរបស់ពួកគេ ត្រូវបានចាត់ទុកថា បានធ្វើឲ្យខូចតម្លាភាពទីផ្សារភាគហ៊ុន ធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងរំខានដល់ភាពយុត្តិធម៌ទីផ្សារ។ អ្នកទាំង ២ នាក់ត្រូវបានពិន័យជាប្រាក់ ៦០០,០០០ យន់ និងហាមប្រាមពីការជួញ ដូរមូលបត្ររយៈពេល ៥ ឆ្នាំ។
កាលខែមេសា Sina បានរាយការណ៍ថា ភាគហ៊ុនរបស់ នាង Zhao ដែលមានតម្លៃ ៥ លានយ័នស្មើនឹង៧០០,០០០ ដុល្លារអាមេរិក) នៅ Hebao Entertainment Group Co. ត្រូវបានបង្កកដោយតុលាការប្រជាជនកម្រិតមធ្យមទី៤ របស់ទីក្រុងប៉េកាំងជាមួយនឹង ការបង្កកមាន រយៈពេលរហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៧៕