សុខភាព និង ផ្លូវភេទ

បើជើងហើម ត្រូវធ្វើដូចម្តេច?

feetinmotion

អ្នកមានជម្ងឺហើមជើង នៅពេលព្រឹក អ្នកនឹងទទួលអារម្មណ៍ថា ជើងមានសភាពធ្ងន់ និង ស្ពឹកស្រពន់ ហើយជួនកាលអ្នកនឹង មានអាការហើមសរសៃលសិកា ។
អ្នកត្រូវសំអាត ប្រព័ន្ធលសិកាៈ

លសិកា ជាធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាម មានតួនាទីសំខាន់ក្នុងការដឹកនាំគោលិកាក្រហម ប្រូតេអ៊ីន និងខ្លាញ់។ វាបំពេញចន្លោះរវាងជាលិកា និងសរសៃឈាមតូចឆ្មារ វាផ្ទេរកាកសំណល់ កោសិកា។ ដំណើររត់មិនល្អ របស់លសិកា បណ្តាលឲ្យមានដំណើរ ការជ្រាបទឹកនៅក្នុងជាលិកា ។ ការប្រើប្រាស់រុក្ខជាតិ ឱសថអាចកាត់ បន្ថយភាពជ្រាបទឹកនៃសរសៃឈាមតូចឆ្មា និងអាចបង្កើនភាពរឹងមាំ ដល់សរសៃឈាម។ ឱសថ រុក្ខជាតិមាន អំពើប្រឆាំងភាពរលាក និងប្រឆាំងជាតិពុល ដើម្បីការពារជញ្ជាំង សរសៃឈាមតូចៗ។
អ្នកត្រូវធ្វើចលនា !

សកម្មភាពហាត់ប្រាណ (ដើរ ធាក់កង់ ហែលទឹក…) ត្រូវបានណែនាំឲ្យអនុវត្ត ព្រោះថាការរួមខ្ចឹបនៃសាច់ដុំ អាចធ្វើឲ្យចលនា រត់របស់លសិកាស្រូបទឹកបានល្អ និងបញ្ជៀសជាតិពុល មិនឲ្យកើនឡើង ។ ជាងនេះទៅទៀត អ្នកគួរជៀសវាង កាយវិការទាំងឡាយ ដែលបំផ្លាញចលនារបស់កោសិកា និងការរត់មកវិញ នៃសរសៃឈាម ដូចជាឥរិយាបថឈរយូររាប់ម៉ោង សម្លៀកបំពាក់តឹងចង្អៀត ខ្សែក្រវ៉ាត់ ស្បែកជើងកែងខ្ពស់ ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top