យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងពិនិត្យលទ្ធភាពក្នុងការចុះកុងត្រានាំយកកីឡាករឆ្នើមម្នាក់របស់ខ្លួនមកពីបារាំងវិញ។
កីឡាករ Angel Gomes ដែលបច្ចុប្បន្នកំពុងលេងក្នុងនាមជាកីឡាករខ្សែបម្រើរបស់ក្លឹប Lille បានបង្ហាញទំរង់លេងដ៏អស្ចារ្យក្រោយបានផ្ទេរពីក្លឹប Man UTD ទៅកាលពីឆ្នាំ២០២០។
កីឡាកររូបនេះបានទាក់ចិត្តគ្រូបង្វឹកថ្មីរបស់ក្លឹបគឺលោក Ruben Amorim ផងនិងក្លឹបជាច្រើននៅអឺរ៉ុបផងជាពិសេសជម្រើសជាតិអង់គ្លេស។
កីឡាករវ័យទើបតែ២៤ឆ្នាំរូបនេះគឺជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ក្លឹបបិសាចក្រហម Man UTD ប៉ុន្តែដោយសារតែមិនសូវទទួលបានឳកាសបង្ហាញខ្លួននៅក្លឹបនេះក៏សម្រេចចិត្តស្វែងរកការអភិវឌ្ឍខ្លួននៅបារាំងជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី