សុខភាព និង ផ្លូវភេទ

មុនមហារីកក្រពះមកដល់ វានឹងបង្ហាញអ្នកឲ្យដឹងតាមរយៈនេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន។ តើមានអ្វីខ្លះទៅ?

1.    មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារអ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំជាពណ៌ខ្មៅ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

2.    ក្រពះអ្នកនឹងអាចឈឺមុន និងក្រោយពេលបរិភោគអាហាររួច មានន័យថា ទោះបីជាអ្នកឃ្លាន ឬឆ្អែតក៏ដោយ ក៏អ្នកកើតមានអាការៈឈឺក្រពះនេះដែរ។ នៅពេលដែលអ្នកព្រងើយកណ្តើយយូរ ជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរជាមិនខានឡើយ។

3.    នៅពេលដែលអ្នកជិតកើតជំងឺមហារីកក្រពះ បរិមាណនៃអាហារដែលអ្នកពិសារអាចថយចុះ ដោយអ្នកមិនសូវញ៉ាំច្រើនដូចមុនឡើយ ឃើញអ្វីក៏ឆ្អែតដែរ។ ជាពិសេស មានបុគ្គលមួយចំនួនក្រោយបរិភោគបាយរួច បែរជាប្រែជាហើមពោះទៅវិញ។

4.    ចុងក្រោយ អ្នកនឹងអាចបត់ជើងធំចេញឈាមបាន។ នៅពេលដែលកើតមានអាការៈនេះ អត្រានៃការកើតមហារីកក្រពះនេះគឺខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែពិនិត្យ ដើម្បីព្យាបាលបានទាន់ពេលវេលា៕

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top